ឯកឧត្តម គួច ចំរើន ៖ កសិដ្ឋានចិញ្ចឹមក្ដាមថ្មដោយធម្មជាតិ នៅស្រុកព្រៃនប់ ដី១០ហិកតា រកចំណូលបាន ៥០០$ ក្នុងមួយថ្ងៃ
សេដ្ឋកិច្ច
July 29, 2020
Khmernote
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហោះឲ្យដឹងពីកសិដ្ឋានចិញ្ចឹមក្ដាមថ្មដោយធម្មជាតិ នៅឃុំទឹកថ្លា ស្រុកព្រៃនប់ មានដី ១០ ហិកតា ដោយគាត់បានប្រាប់ឲ្យដឹងពីចំណូលរបស់ម្ចាស់កសិដ្ឋានដោយអាចរកចំណូលបាន ៥០០$ ក្នុងមួយថ្ងៃ ។ មិនត្រឹមតែប៉ុណ្ណោះគាត់បានប្រាប់ឲ្យដឹងថាបើសិនជាចង់បាន កូនក្ដាម ក្ដាមពង ក្ដាមសក ក្ដាមធាត់ អាចរកនៅទីនេះបានផងដែរ។
របរចិញ្ចឹមក្តាមថ្ម ដែលបច្ចុប្បន្នកំពុងតែមានទីផ្សារ និងមានហាងឆេងខ្ពស់ ភាគច្រើននៅទីក្រុងភ្នំពេញ តាមហាងជាច្រើនគេនិយមយកទៅធ្វើក្តាមទឹកត្រីកោះកុងដែលនិយមសម្រាប់យុវវ័យដែលចូលចិត្តទទួលទានអាហារឆៅ។ ដូច្នេះប្រិយមិត្តដែលចាប់អារម្មណ៍របរនេះគួរតែស្វែងរករបៀបចិញ្ចឹមក្តាម ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ក្នុងពេលដែលទីផ្សារក្តាមថ្មកំពុងពេញនិយម៕






ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


