ប្រធានហិរញ្ញវត្ថុ៖ ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ហុងកុង អាចនឹងចំណាយពេលយូរជាងការរំពឹងទុក
សេដ្ឋកិច្ច July 27, 2020 Chan Sreyny

យោងតាមលេខាធិការហិរញ្ញវត្ថុរបស់ទីក្រុងហុងកុងបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ហុងកុងអាចចំណាយពេលយូរជាងការរំពឹងទុក ដើម្បីប្រសើរឡើងវិញ ដោយសារតែស្ថានភាពនៃវីរុសនៅក្នុងប្រទេសនៅតែបន្តរាលដាល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។ លោក Paul Chan Mo-po បាននិយាយនៅក្នុងប្លុកមួយកាលពីថ្ងៃអាទិត្យថា សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ចដែលបានឃើញសញ្ញានៃការងើបវិញ ត្រូវបានវាយប្រហារ និងរងផលប៉ះពាល់ដោយរលកថ្មីនៃវីរុស Covid-19។

សេដ្ឋកិច្ចបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ដែលមានចំនួន ៨.៩% នៅក្នុងត្រីមាសទី១ ដោយសារជំងឺរាតត្បាតបានវាយលុកទីក្រុងចូលឲ្យធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅដែលរួមបញ្ចូលទាំងការធ្លាក់ចុះនៃវិបត្តិនយោបាយ។ បន្ថែមពីនេះលេខាធិការហិរញ្ញវត្ថុរបស់ទីក្រុងហុងកុងបានបន្ថែមថា ស្ថានភាពសេដ្ឋកិច្ចក្នុងត្រីមាសទី២ នៅតែធ្ងន់ធ្ងរ ប៉ុន្តែស្ថានភាពធ្លាក់ចុះហាក់ដូចជាធ្លាក់ចុះបន្តិច។ គួរបញ្ជាក់ផងដែរថា ទីក្រុងហុងកុងកំពុងជួបប្រទះរលកអាក្រក់បំផុតនៃការផ្ទុះឡើងនៃវីរុស Covid-19 បន្ទាប់ពីបានវិលត្រឡប់មករកភាពធម្មតាវិញ នៅក្នុងចន្លោះពាក់កណ្តាលខែមេសា និងខែមិថុនា៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand