រោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃជាង ២ លានដុល្លារអាមេរិកនឹងបើកដំណើរការនៅរាជធានីភ្នំពេញ
សេដ្ឋកិច្ច July 27, 2020 Chan Sreyny

រោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃ ២.១ លានដុល្លារអាមេរិកនឹងមានវត្តមាននៅក្នុងរាជធានីភ្នំពេញឆាប់ៗនេះ បន្ទាប់ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន IGTM (CAMBODIA) CO., LTD តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រនេះ។

បើយោងតាមការចេញផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គម្រោងបង្កើតរោងចក្រតម្លៃខ្ទង់លានដុល្លារដែលទទួលភ្លើងខៀវពី CDC នេះ មានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយអាចបង្កើតឱកាសការងារជូនដល់បងប្អូនប្រជាពលរដ្ឋ​បានចំនួន ៣៩៦កន្លែង៕

អត្ថបទ៖ លីនី