សហរដ្ឋអាមេរិកបានបង្កើនការវិនិយោគទ្វេដងដល់ជិត ១ ពាន់លានដុល្លារ ដើម្បីពន្លឿនការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺ Covid-19
សេដ្ឋកិច្ច July 27, 2020 Chan Sreyny

សហរដ្ឋអាមេរិកបានបង្កើនការវិនិយោគរបស់ខ្លួនទ្វេដងដល់ជិត ១ ពាន់លានដុល្លារ ដើម្បីពន្លឿនការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺ Covid-19 ដោយក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រ Moderna ដែលចាប់ផ្ដើមសាកល្បងលើកចុងក្រោយនៅថ្ងៃទី ២៧ ខែកក្កដានេះ។

ក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រ Moderna បានប្រកាសកាលពីថ្ងៃទី ២៦ ថា រដ្ឋាភិបាលគ្រោងនឹងចំណាយរហូតដល់ ៤៧២ លានដុល្លារបន្ថែមលើថវិកា ៤៨៣ លានដុល្លារ ដែលបានប្រកាសកាលពីលើកមុន។ Moderna បាននិយាយថា ការវិនិយោគបន្ថែមត្រូវបានបង្ហាញដោយការសម្រេចចិត្តរបស់ខ្លួនជាមួយរដ្ឋាភិបាល ដើម្បីពង្រីកការសាកល្បងរបស់គ្លីនិកដំណាក់កាលទី៣ នៃវ៉ាក់សាំងដែលត្រូវបានស្រាវជ្រាវទៅលើអ្នកសាកល្បងចំនួន ៣ ម៉ឺននាក់។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក បានប្រកាសពីការវិនិយោគដ៏ធំធេងនៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយ ដើម្បីពន្លឿនការអភិវឌ្ឍវ៉ាក់សាំង និងទទួលបានការចាក់វ៉ាក់សាំងដល់ប្រជាជនអាមេរិករាប់លាននាក់នៅដើមឆ្នាំក្រោយ។ កាលពីថ្ងៃទី ២២ សម្ព័ន្ធមិត្តឱសថអាមេរិក និងអាឡឺម៉ង់ BioNTech / Pfizer បានប្រកាសថា រដ្ឋាភិបាលអាមេរិកបានចំណាយថវិកាចំនួន ១.៩៥ ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង ១០០ លានដូស។ គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកបានទទួលរងនូវការស្លាប់ដោយសារជំងឺ Covid-19 ច្រើនជាង ១៤៦,០០០ នាក់ ដែលបាននាំមុខគេនៅក្នុងពិភពលោក៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia