លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បាននិយាយកាលពីសុក្រថា រដ្ឋាភិបាលនឹងកែប្រែបទបញ្ញត្តិដើម្បីការពារពីការរំលោភបំពានរបស់ជនបរទេសលើប្រព័ន្ធវេជ្ជសាស្រ្តរបស់ប្រទេសកូរ៉េខាងត្បូង ដែលព្យាបាលអ្នកជំងឺ Covid-19 ដោយឥតគិតថ្លៃ។ ថ្លែងនៅក្នុងការបោះឆ្នោតរបស់រដ្ឋសភាលោក Chung បានមានប្រសាសន៍ថា លោកដឹងពីការព្រួយបារម្ភដែលរដ្ឋាភិបាលផ្តល់ការព្យាបាលដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺ Covid-19 ដល់ជនបរទេស ហើយបទបញ្ញត្តិពាក់ព័ន្ធនានានឹងត្រូវបានពិនិត្យឡើងវិញ។
លោកបានបន្ថែមថា រដ្ឋព្យាបាលអ្នកជម្ងឺ covid-19 ដោយមិនគិតពីសញ្ជាតិ ក្រោមហេតុផលត្រូវតែការពារការរីករាលដាលនៅក្នុងសហគមន៍មូលដ្ឋាន។ យ៉ាងណាមិញសេចក្ដីសម្រេចធ្វើវិសោធនកម្មបទបញ្ញត្តិត្រូវបានធ្វើឡើង ដោយផ្អែកលើការពិតដែលថាអាចមានករណីរំលោភបំពាន (នៃប្រព័ន្ធ) ហើយការចំណាយកំពុងកើនឡើងជាមួយនឹងចំនួនករណីឆ្លងដែលបានកត់ត្រាកំពុងកើនឡើង។
នាយករដ្ឋមន្រ្តីរូបនេះបានបន្តទៀតថា ការផ្លាស់ប្តូរនឹងត្រូវធ្វើឡើងដើម្បីឱ្យជនជាតិនៃប្រទេសដែលផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់ប្រជាជនកូរ៉េខាងត្បូង នឹងត្រូវបានផ្តល់ការព្យាបាលដោយឥតគិតថ្លៃដូចគ្នា។ ដោយឡែកបុគ្គលមកពីប្រទេសដែលមិនបានផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់ប្រជាជនកូរ៉េ នឹងត្រូវគិតថ្លៃថ្លៃនៃការធ្វើតេស្ត ឬ ការព្យាបាល។ ហើយការផ្លាស់ប្តូរនឹងត្រូវធ្វើឡើងតាមគោលការណ៍បដិភាព ប៉ុន្តែការលើកលែងនឹងត្រូវបានដាក់សម្រាប់ជនជាតិនៃប្រទេសក្រីក្របំផុត៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


