គណៈរដ្ឋមន្រ្តីថៃ បានអនុម័តគម្រោងចំនួន ៣ ដែលមានតម្លៃជាង ១២៦ លានដុល្លារដើម្បីជម្រុញយសេដ្ឋកិច្ចឱ្យងើបឡើងវិញ និងជួយបង្កើនការងារដល់ប្រជាពលរដ្ឋ
សេដ្ឋកិច្ច July 25, 2020 Chan Sreyny

គណៈរដ្ឋមន្រ្តីថៃ បានយល់ព្រមលើគម្រោងចំនួន ៣ ដែលមានតម្លៃជាង ១២៦ លានដុល្លារក្រោមថវិកាជាង ១២ ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ។ គម្រោងទាំងបីនេះ ត្រូវបានបញ្ជូនទៅខុទ្ទកាល័យ ដោយគណៈកម្មាធិការដើម្បីពិនិត្យគម្រោងដែលបានស្នើដោយទីភ្នាក់ងាររដ្ឋ។

ចំពោះគម្រោងទី១ របស់ក្រសួងមហាផ្ទៃសម្រាប់អ្នកស្ម័គ្រចិត្តមើលថែមនុស្សចាស់ ត្រូវបានអនុម័តដោយថវិកាចំនួនជាង ៣១ លានដុល្លារ។ គម្រោងនេះមានរយៈពេល ១ ឆ្នាំ នឹងចាប់ផ្តើមនៅខែកក្កដានេះ ហើយនឹងបង្កើតការងារបានចំនួន ១៥,៥៤៨ កន្លែង។​ គម្រោងទី ២ គឺការអភិវឌ្ឍន៏ចម្រុះរបស់ក្រសួងមហាផ្ទៃ ដែលចំណាយថវិកាជាង ៨៥ លានដុល្លារ ដែលមានគោលបំណងបង្កើតការងារចំនួន ១៤,៥១០ កន្លែងនៅទូទាំងប្រទេស។ គម្រោងនេះ នឹងដំណើរការនៅខែសីហា ដល់ខែកញ្ញា ឆ្នាំក្រោយ។

គម្រោងទី៣ គឺផែនការរបស់នាយកដ្ឋានឧទ្យានជាតិសត្វព្រៃ និងអភិរក្សរុក្ខជាតិ ដើម្បីសាងសង់ការឆាបឆេះដោយចំណាយថវិកាអស់ជាង ៧ លានដុល្លារ។ គម្រោងនេះនឹងដំណើរការចាប់ពីខែកក្កដា ដល់ខែឧសភា ឆ្នាំក្រោយ និងបង្កើតការងារចំនួន ៩,១៣៧កន្លែង។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានទុកថវិកាជាង ១២ ពាន់លានដុល្លារ សម្រាប់គម្រោងដែលគ្រប់គ្រងដោយទីភ្នាក់ងាររបស់រដ្ឋ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានភាពរស់រវើកឡើងវិញ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand