មហាសេដ្ឋីនៅទីក្រុង New York នឹងត្រូវចំណាយថវិកាប្រហែល ៥.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្រោមច្បាប់បង់ពន្ធថ្មីដែលត្រូវបានស្នើឡើង ដោយក្រុមអ្នកប្រជាធិបតេយ្យនៅក្នុងអង្គនីតិបញ្ញត្តិរបស់រដ្ឋ។
ពន្ធដែលជាផ្នែកមួយនៃយុទ្ធនាការ “Make Billionaires Pay” ថ្មី ដែលបង្កើតឡើងដោយសមាជិកសភា និងសកម្មជននឹងដាក់ទម្រង់បែបបទថ្មី នៃការប្រមូលពន្ធលើប្រជាជននៅទីក្រុង New York ដែលមានទ្រព្យសម្បត្តិចំនួន ១ ពាន់លានដុល្លារ ឬច្រើនជាងនេះ។ អ្នកឧបត្ថម្ភនៃផែនការនេះបាននិយាយថា ខ្លួននឹងរៃអង្គាសប្រាក់បានចំនួន ៥.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលនឹងត្រូវប្រើសម្រាប់មូលនិធិធានារ៉ាប់រងដល់ភាពគ្មានការងារធ្វើ សម្រាប់អ្នកដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ។

ទន្ទឹមនឹងនេះ New York កំពុងសម្លឹងមើលឱនភាពទឹកប្រាក់ចំនួន ១៣ ពាន់លានដុល្លារ និងកាត់បន្ថយការចំណាយកាន់តែច្រើននៃសមាជិកសភា ដើម្បីបង្កើនប្រាក់ចំណូលពីអ្នកមានជាជាងកាត់បន្ថយសេវាកម្មរបស់រដ្ឋាភិបាល។ ក្រុមអ្នកតាក់តែងច្បាប់កំពុងស្នើសុំប្រភេទពន្ធថ្មីសម្រាប់ទីផ្សារ លើការទទួលបានដើមទុនដែលមិនបានកំណត់។ បច្ចុប្បន្នអ្នកបង់ពន្ធបង់ដើមទុនទទួលបានពន្ធលើទ្រព្យសម្បត្តិ តែនៅពេលពួកគេលក់ប៉ុណ្ណោះ។ គោលការណ៍ថ្មីនេះ នឹងយកពន្ធលើការចំណេញណាមួយ សម្រាប់ទ្រព្យក្នុងឆ្នាំនេះដោយមិនគិតពីថាតើត្រូវបានលក់ ឬក៏អត់នោះទេ។ កំណើនដើមទុនត្រូវបានយកពន្ធនៅទីក្រុង New York ក្នុងអត្រាដូចគ្នា នឹងប្រាក់ចំណូលធម្មតាដូច្នេះអត្រានេះនឹងមានចំនួន ៨.៨% ។

ប្រសិនបើ Bloomberg LP ដែលជាក្រុមហ៊ុនព័ត៌មានហិរញ្ញវត្ថុធំគ្រប់គ្រងដោយ Mike Bloomberg ទទួលបានតម្លៃ ៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ នោះគាត់នឹងបង់ពន្ធប្រហែល ៤៤០ លានដុល្លារ។ យោងតាមប្រជាជនជាតិអាមេរិកជាច្រើន ដែលកំពុងទាមទាររកភាពយុត្តិធម៌បាននិយាយថា មហាសេដ្ឋីចំនួន ១១៩ នាក់នៅ New York ត្រូវបានរកឃើញថា ទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងដល់ ៦០០ ពាន់លានដុល្លារពី ៥២១ ពាន់លានដុល្លារក្នុងខែមីនា នៅពេលដែលទីផ្សារស្ថិតក្នុងកម្រិតទាបបំផុតនៅក្នុងឆ្នាំនេះ៕
អត្ថបទ៖ នីតា
ប្រភព៖ cnbc


