ចូលរួមត្រេកអរ! អ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យកសិកម្ម នឹងទទួលបានការកាត់បន្ថយថ្លៃអគ្គិសនី
សេដ្ឋកិច្ច July 22, 2020 Chan Sreyny

យោងតាមលទ្ធផលនៃកិច្ចប្រជុំចង្អៀតដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២១៩ និងយោងតាមការសម្រេចរបស់អគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៅថ្ងទី៣១ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងរ៉ែ និងថាមពល​បានដាក់ចេញនូវ « ផែនការបន្ថយថ្លៃលក់អគ្គិសនីឲ្យអ្នកប្រើប្រាស់ និងផែនការកែទម្រង់កាបង់ថ្លៃអគ្គិសនីរបស់អ្នកប្រើប្រាស់ សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ »។

នៅក្នុងផែនការខាងលើនេះ​ អ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យកសិកម្មទទួលបានការបន្ថយថ្លៃអគ្គិសនីជាអាទិភាពដូចអ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យឧស្សាហកម្ម រួចបន្ថែមពីលើនោះ ការប្រើប្រាស់អគ្គិសនីសម្រាប់បូម​ទឹកធ្វើកសិកម្មនៅពេលយប់ពីម៉ោង ៩យប់ ដល់ម៉ោង ៧ ព្រឹក ត្រូវបានផ្ដល់ការអនុគ្រោះឲ្យបង់ថ្លៃត្រឹមតែ ៤៨០ រៀល ក្នុង ១ គីឡូម៉ែត្រម៉ោងប៉ុណ្ណោះ។ ដើម្បីឲ្យអ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យកសិកម្ម និងទីតាំងប្រើប្រាស់អគ្គិសនី សម្រាប់បូមទឹកធ្វើកសិកម្មពេលយប់ អាចទទួលបានការកាត់បន្ថយថ្លៃអគ្គិសនី និងការអនុគ្រោះថ្លៃអគ្គិសនី ស្របតាមគោលនយោបាយ និងផែនការខាងលើ ក្រសួងរ៉ែ និងថាម​ពលសូមធ្វើការណែនាំអំពីគោលការណ៍សម្រាប់ការអនុវត្តដែលមាននៅក្នុងសេចក្ដីណែនាំខាងក្រោមនេះ៖

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខប្រមាញ់ និងនេសាទ