ជំងឺរាត្បាត Covid-19 បានកាត់បន្ថយប្រាក់ចំណូលរបស់ប្រជាជនវៀតណាមដល់ទៅ ៩០% ដែលបង្ខំឱ្យមនុស្សជាច្រើនកាត់បន្ថយការចំណាយរបស់ខ្លួន។ យោងតាមការស្ទង់មតិដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារបារាំង Ipsos ចេញផ្សាយកាលពីថ្ងៃសុក្រ បាននិយាយថាពាក់កណ្តាលនៃអ្នកឆ្លើយតបចំនួន ៥០០ នាក់ដែលត្រូវបានស្ទង់មតិបាននិយាយថា ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះជាង ២០% ។
ចំនួន ១៧% នៃអ្នកឆ្លើយតបដែលមានប្រាក់ចំណូលទាប ឫក្រោម ៧.៥ លានដុង (៣២៣ ដុល្លារ) ក្នុងមួយខែបាននិយាយថា គ្រួសាររបស់ពួកគេត្រូវកាត់បន្ថយការចំណាយលើវិស័យទេសចរណ៍ ការហូបចំណីអាហារនៅខាងក្រៅ សម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិច។ ចំណែកឯ ៣០% ទៀតបានកាត់បន្ថយការទិញទំនិញនៅផ្សារទំនើប និងការទិញតាមអ៊ីនធឺណេត។ អ្នកឆ្លើយតប ២ ភាគ ៣ រំពឹងថាប្រាក់ចំណូលរបស់ពួកគេ នឹងប្រសើរឡើងនាពេលអនាគតដ៏ខ្លី ចាប់តាំងពីប្រទេសវៀតណាមមានអ្នកផ្ទុកជំងឺនេះអស់រយៈពេលជាង ៣ ខែប៉ុន្តែគ្មានការឆ្លងសហគមន៍នោះទេ។

ទន្ទឹមនឹងនេះ ប្រាក់ចំណូលដែលបានរំពឹងទុកត្រឹម ១២% នឹងធ្លាក់ចុះបន្ថែមទៀតនៅប៉ុន្មានខែខាងមុខនេះ។ ទិន្នន័យពីការិយាល័យស្ថិតិទូទៅបានបង្ហាញថា ប្រជាជន ៣១ លាននាក់បានបាត់បង់ការងារ និងប្រាក់ចំណូលធ្លាក់ចុះដោយសារតែជំងឺរាតត្បាត។ ប្រាក់ចំណូលជាមធ្យមរបស់វៀតណាម បានធ្លាក់ចុះ ១០.២% នៅក្នុងត្រីមាសទី២ ដោយមកនៅត្រឹម ៥.២ លានដុង (២២៤ ដុល្លារ)៕

អត្ថបទ៖ នីតា
ប្រភព៖ vnexpress


