ក្រសួងហិរញ្ញវត្ថុសិង្ហបុរីបាននិយាយកាលពីថ្ងៃទី ១៩ ខែកក្កដា ថានិយោជកជាង ១៤ ម៉ឺននាក់ដែលមាននិយោជិកក្នុងស្រុកចំនួន ១.៩ លាននាក់ នឹងទទួលបានប្រាក់ឈ្នួលដើម្បីជួយរក្សាកម្មកររបស់ពួកគេ។ ចំពោះប្រាក់រង្វាន់ច្រើនជាង ២ ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោងគាំទ្រការងារ (JSS) នឹងត្រូវផ្តល់ទៅឱ្យនិយោជកនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ។
លោកឧបនាយករដ្ឋមន្រ្តី Heng Swee Keat បានមានប្រសាសន៍ថា ជាមួយនឹងការផ្តល់ថវិកានៅខែកក្កដានេះ ប្រាក់ជាង ១០ ពាន់លានដុល្លារនឹងត្រូវផ្តល់ទៅឱ្យនិយោជក ដើម្បីគាំទ្រដល់ថ្លៃឈ្នួលសម្រាប់និយោជិកក្នុងស្រុក។ និយោជកដែលបានធ្វើការបរិច្ចាគមូលនិធិមន្រ្តីកណ្តាល សម្រាប់និយោជិកក្នុងស្រុករបស់ពួកគេ នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានប្រាក់សំណង JSS ។ សម្រាប់ការបង់ប្រាក់ក្នុងខែកក្កដា និយោជកនឹងទទួលបានការគាំទ្ររហូតដល់ ៧៥% សម្រាប់ប្រាក់ឈ្នួល ៣,៣០៩ ដុល្លារដំបូង ដែលបានបង់ទៅឱ្យនិយោជិកក្នុងស្រុកនៅខែកុម្ភៈ និងខែមីនា ក្នុងឆ្នាំនេះ។

ទន្ទឹមនឹងនេះ សម្រាប់និយោជកក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍នឹងទទួលបានការគាំទ្រ ៧៥% ខណៈដែលអ្នកផ្តល់សេវាម្ហូបអាហារ ការលក់រាយ សិល្បៈ និងការកម្សាន្តការដឹកជញ្ជូនតាមផ្លូវគោក ក៏ដូចជាវិស័យសមុទ្រ និងឆ្នេរសមុទ្រនឹងទទួលបានការគាំទ្រ ៥០% ។ ចំពោះនិយោជកគ្រប់វិស័យដទៃទៀត នឹងទទួលបានការគាំទ្រ ២៥% ។ គួរបញ្ជាក់ផងដែរថា JSS គឺជាកម្មវិធីឧបត្ថម្ភប្រាក់ឈ្នួល ដើម្បីជួយក្រុមហ៊ុន និងផ្តល់ប្រាក់ឈ្នួលដល់កម្មកររបស់ពួកគេ នៅពេលដែលអាជីវកម្មទទួលរងផលប៉ះពាល់ដោយជំងឺរាតត្បាត៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


