ជប៉ុនសម្រេចចិត្តបង់ប្រាក់ឲ្យក្រុមហ៊ុនរបស់ខ្លួន សម្រាប់ការផ្លាស់ប្តូររោងចក្រចេញពីប្រទេសចិន
សេដ្ឋកិច្ច July 20, 2020 Chan Sreyny

រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តបង់ប្រាក់ឲ្យក្រុមហ៊ុនរបស់ខ្លួន សម្រាប់ការផ្លាស់ប្តូររោងចក្រចេញពីប្រទេសចិន និងត្រឡប់ទៅប្រទេសជប៉ុនវិញ ដើម្បីធានានូវបណ្តាញផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។

ប្រទេសជប៉ុនត្រូវបានគេរាយការណ៍ថា នឹងចំណាយថវិកាចំនួន ៥៣៦ លានដុល្លារ ទៅកាន់ក្រុមហ៊ុនចំនួន ៥៧ ដើម្បីនាំយកផលិតកម្មរបស់ពួកគេមកប្រទេសជប៉ុនវិញ។ ក្រុមហ៊ុនចំនួន ៣០ ផ្សេងទៀតនឹងត្រូវបង់ជាទឹកប្រាក់សរុប ដើម្បីផ្លាស់ប្តូរផលិតកម្មរបស់ខ្លួននៅប្រទេសវៀតណាម មីយ៉ាន់ម៉ា ថៃ និងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។ តាមសេចក្តីរាយការណ៍របស់កាសែត Nikkei រដ្ឋាភិបាលនឹងចំណាយថវិកាសរុបជាង ៦៥២ លានដុល្លារចំពោះបុព្វហេតុនេះ។ លើសពីនេះទៅទៀត នេះគឺជាឧទាហរណ៍មួយទៀតនៃប្រទេស ដែលប្រកាន់ខ្ជាប់គោលនយោបាយរបស់ប្រទេសចិន ដែលមិនមានភាពយុត្តិធម៌។

ទន្ទឹមនឹងនេះ ចាប់តាំងពីការបង្កើតសេដ្ឋកិច្ច​ ទៅនឹងការមិនគោរពបូរណភាពទឹកដីរបស់ប្រទេសចិន ចិនបានរកឃើញនូវការបញ្ចប់ការរិះគន់ធំៗ នៅក្នុងពេលថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលតៃវ៉ាន់ក៏បានដាក់សំណើរលើគោលនយោបាយស្រដៀងគ្នាកាលពីឆ្នាំ ២០១៩ ផងដែរ៕

អត្ថបទ៖ នីតា
ប្រភព៖ indiatvnews