ប្រទេសជប៉ុនបានទទួលអ្នកទេសចរបរទេសចំនួន ២,៦០០ នាក់នៅក្នុងខែមិថុនា ដែលបានធ្លាក់ចុះ ៩៩.៩% បើធៀបទៅនឹងឆ្នាំមុន សម្រាប់ការធ្លាក់ចុះប្រចាំខែជាប់ៗគ្នាចំពេលមានការរាតត្បាតជំងឺ Covid-19 នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល ដែលបានបង្ហាញកាលពីពេលថ្មីៗនេះ។
យោងតាមទីភ្នាក់ងារទេសចរណ៍ជប៉ុនបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសសរុបបានធ្លាក់ចុះ ៧៦.៣% ស្មើនឹង ៣៩៥ លាននាក់ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២០ បើធៀបនឹងឆ្នាំមុន ដោយមានភ្ញៀវទេសចរចូលមកទស្សនាសរុបចំនួន ១៧០០ នាក់ប៉ុណ្ណោះនៅក្នុងខែឧសភា ដែលជាតួលេខទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦៤ នៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមប្រមូលស្ថិតិបែបនេះ។ តួលេខបានធ្លាក់ចុះទាបជាង ៣០០០ នាក់ កាលពីខែមេសា ដែលមានអ្នកធ្វើដំណើរសរុបចំនួន ២,៩១៧ នាក់ចូលមកប្រទេសជប៉ុន។
ចំនួនភ្ញៀវទេសចរណ៍បរទេសប្រចាំខែទាបជាងខែមេសាមុន ដែលមានចំនួន ១៧,៥៤៣ នាក់ នឹងទាបជាងការកត់ត្រាក្នុងខែកុម្ភៈ ចាប់តាំងពីឆ្នាំ ១៩៦៤ ។ ចំនួនភ្ញៀវទេសចរមកពីប្រទេសចិន បានធ្លាក់ចុះមកនៅត្រឹមប្រហែល ៣០០ នាក់ ក្នុងខែមិថុនា ។ អ្នកទេសចរមកពីប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងវៀតណាមបានធ្លាក់ចុះមកនៅត្រឹម ១០០ នាក់ ខណៈពេលដែលមានអ្នកទេសចរមកពីបណ្តាប្រទេសមួយចំនួនទៀត។ មានមនុស្សមិនតិចជាង ១០ នាក់ទេ ដែលមកពីហុងកុង សិង្ហបុរី ម៉ិកស៊ិក អ៊ីតាលី និងរុស្ស៊ីដែលបានមកលេងប្រទេសជប៉ុន។ ចំនួនជនជាតិជប៉ុន ដែលចាកចេញទៅទេសចរណ៍នៅក្រោប្រទេសក្នុងខែមិថុនា បានធ្លាក់ចុះ ៩៩.៣% បើធៀបនឹងឆ្នាំមុន ប៉ុន្តែបានកើនឡើងពី ៥,៥៣៩ កាលពីខែមុន។

តួលេខនេះបានកើតឡើង ខណៈដែលប្រទេសជប៉ុនបច្ចុប្បន្នមានការហាមឃាត់ ការចូលសម្រាប់ប្រទេស និងតំបន់ចំនួន ១២៩ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ ដោយអ្នកដំណើរបរទេសដែលបានទៅកាន់តំបន់ណាមួយ ត្រូវធ្វើចតាឡីស័ក្ករយៈពេល ១៤ ថ្ងៃបន្ទាប់ពីពួកគេបានមកដល់។ ទោះបីជាយ៉ាងនេះក្ដី រដ្ឋាភិបាលបានចាប់ផ្តើមពិភាក្សារួចហើយ ជាមួយប្រទេសវៀតណាម ថៃ អូស្រ្តាលី និងនូវែលសេឡង់ស្តីពីការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ ហើយបាននិយាយកាលពីថ្ងៃសុក្រ ថាខ្លួនកំពុងស្វែងរកកិច្ចពិភាក្សាជាមួយបណ្តាប្រទេសដែលមានការធ្លាក់ចុះនៃការឆ្លង និងមានតម្រូវការខ្ពស់សម្រាប់ការធ្វើដំណើរអាជីវកម្ម។

អត្ថបទ៖ នីតា
ប្រភព៖ kyodonews


