ជំងឺរាតត្បាត Covid-19 កំពុងធ្វើឱ្យពិភពលោកធ្លាក់ទៅក្នុងភាពអសន្តិសុខផ្នែកហិរញ្ញវត្ថុ ដោយបង្កការគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក ដែលកំពុងរងផលប៉ះពាល់ដោយសារតែប្រជាជនកាត់បន្ថយការចំណាយដែលមិនចាំបាច់។
ការស្ទង់មតិថ្មីរបស់ YouGov នៅទូទាំង ២៦ ប្រទេសបានបង្ហាញថា អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងមានការព្រួយបារម្ភ អំពីការងារ និងថវិកាគ្រួសារ។ ពួកគេក៏មានការប្រុងប្រយ័ត្នផងដែរអំពីការចំណាយ ឬវិនិយោគលុយដែលពួកគេមាន។ ការស្ទង់មតិនេះបានបង្ហាញថា សញ្ញានៃការងើបឡើងវិញនៃវិធានការណ៍សកម្មភាពមួយចំនួន អាចនឹងចំណាយពេលយូរដើម្បីឱ្យមនុស្សត្រលប់មកហាងទំនិញ អាកាសយានដ្ឋាន ឬភោជនីយដ្ឋានវិញ។
ជាមួយគ្នានេះសន្តិសុខការងារ គឺជាក្តីកង្វល់ដ៏ធំមួយសម្រាប់មនុស្សជាច្រើន ដែលមនុស្សជាង ៣០% មានអារម្មណ៍ថាមិនមានសុវត្ថិភាពនៅក្នុងការងាររបស់ពួកគេ ដោយរយៈពេលជាងមួយខែមុន ខណៈពេលដែលមនុស្សជាច្រើននៅតែកាត់បន្ថយការចំណាយដែលមិនចាំបាច់។ ទន្ទឹមនឹងនេះ នៅក្នុងសញ្ញានៃការប្រុងប្រយ័ត្នមួយបន្ថែមទៀត ជនជាតិអាមេរិកអាចនឹងកាត់បន្ថយការចំណាយប្រាក់ប្រហែល ៣ ទៅ ៤ ដងដែលជាការកើនឡើងខ្លាំងដោយនឹកស្មានមិនដល់។

ការព្រួយបារម្ភអំពីការងារកាន់តែខ្ពស់ឡើង បន្ទាប់ពីត្រីមាសទី២ នៅពេលដែលអង្គការពលកម្មអន្តរជាតិប៉ាន់ប្រមាណថា ការបាត់បង់ទីផ្សារការងារពីការចាក់សោរប្រទេស និងការរឹតត្បិតផ្សេងទៀតគឺ ស្មើនឹងការបាត់បង់ការងារពេញម៉ោងរបស់ប្រជាជនចំនួន ៤០០ លាននាក់។ ការព្រួយបារម្ភទាំងនោះនៅតែមាន ទោះបីជាការចាក់សោរបានធូរស្រាលក៏ដោយ នេះបើយោងតាមការតាមដានសេដ្ឋកិច្ចរបស់ YouGov ដោយផ្អែកលើចំនួនអ្នកដែលឆ្លើយតប ២៧,៦៨១ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand


