យោងតាមអនុប្រធានគណៈកម្មាធិការកណ្តាលអភិវឌ្ឍន៍ទេសចរណ៍ជាតិរបស់ប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថា អាកាសយានដ្ឋានមីយ៉ាន់ម៉ាទំនងជាមិនបើកឡើងវិញសម្រាប់ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិទេ យ៉ាងហោចណាស់រហូតដល់ខែតុលាឆ្នាំនេះ។ ទោះយ៉ាងណាក៏ដោយមិនមានការធានាទេ ទោះបីប្រទេសនេះបើកជើងហោះហើរអន្តរជាតិក៏ដោយ ក៏នឹងមានក្រុមហ៊ុនណាផ្សេងក្រៅពីក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ដែរ។ ខណៈការបិទព្រំដែននៅជុំវិញពិភពលោកបានធ្វើឱ្យមូលដ្ឋានយន្តហោះទាំងមូល និងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍តូចៗមានហានិភ័យហិរញ្ញវត្ថុ។
គួរឲ្យដឹងផងដែរថាបច្ចុប្បន្នជើងហោះហើរក្នុងស្រុកកំពុងដំណើរការដូចនៅក្នុងប្រទេសថៃដែរ ប៉ុន្តែត្រូវបានរឹតត្បិតចំពោះពលរដ្ឋភូមា និងជនបរទេសដែលបានចុះឈ្មោះស្នាក់នៅ និងធ្វើការនៅក្នុងប្រទេស។ ហើយចាប់តាំងពីចុងខែមីនាភ្ញៀវទេសចរបរទេសបានជាប់គាំងនៅក្នុងប្រទេសនេះដោយរង់ចាំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ទៅផ្ទះវិញ។ ជាមួយគ្នានេះប្រជាជនភូមារាប់រយនាក់ក៏កំពុងរង់ចាំនៅឯក្រៅប្រទេសផងដែរ សម្រាប់ឱកាសវិលត្រឡប់ទៅស្រុកកំណើតវិញជាមួយនឹងជើងហោះហើរតិចតួចដែលវិលត្រឡប់មកប្រទេសមីយ៉ាន់ម៉ាវិញ។

យោងតាមរដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយថា នៅពេលដែលបើកជើងហោះហើរពាណិជ្ជកម្មឡើងវិញ ប្រទេសនេះនឹងត្រូវបានរឹតត្បិតចំពោះជើងហោះហើរទៅកាន់ទីក្រុងជិតខាងនៅក្នុងតំបន់អាស៊ាន ហើយបណ្តាប្រទេសនៅទូទាំងទ្វីបអាស៊ីនឹងអនុវត្តការរឹតត្បិតនៅពេលក្រោយ។

ទន្ទឹមនឹងនេះដំបូងឡើយមន្រ្តីសង្ឃឹមថា “travel bubbles” ឬ ច្រកចេញចូលអាចត្រូវបានបង្កើតឡើងជាមួយប្រទេសថៃ និងវៀតណាម ដើម្បីចាប់ផ្ដើមជើងហោះហើរត្រង់ជាមួយអ្នកដំណើរដែលនឹងត្រូវរួចផុតពីការដាក់ឲ្យនៅដាច់ពីគ្នារយៈពេល ១៤ ថ្ងៃ ប៉ុន្តែវាមិនអាចទៅរួចទេ។ ខណៈគម្រោង “travel bubbles” របស់ប្រទេសថៃក៏ត្រូវបានផ្អាកផងដែរ នៅពេលដែលរដ្ឋាភិបាលបន្តវាយតម្លៃហានិភ័យខណៈពេលធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋរបស់ខ្លួនបានតេស្តវិជ្ជមានវីរុស Covid-19 ជាច្រើនបន្ទាប់ពីពួកគេបានមកដល់ប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា មានតែការដឹកទំនិញ ផ្នែកវេជ្ជសាស្រ្ត និងជើងហោះហើរពិសេសប៉ុណ្ណោះដែលត្រូវបានយល់ព្រមដោយនាយកដ្ឋានអាកាសចរណ៍ស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ានៅដំណាក់កាលនេះ។ ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងប្រតិបត្តិការជើងហោះហើរធ្វើមាតុភូមិនិវត្តន៍មួយចំនួនដែលនាំពលរដ្ឋមីយ៉ាន់ម៉ាត្រឡប់មកពីប្រទេសថៃសិង្ហបុរី ឥណ្ឌា និងកូរ៉េ៕
អត្ថបទ៖ លីនី
ប្រភព៖ thethaiger


