រដ្ឋាភិបាលចក្រភពអង់គ្លេសបាន បង្ហាញកញ្ចប់ថវិកាចំនួន ៣៧ ពាន់លានដុល្លារ កាលពីថ្ងៃទី៨ ខែកក្កដា ដើម្បីជួយរក្សាការងារ និងជួយដល់យុវជនឱ្យមានការងារធ្វើដើម្បីជំរុញសេដ្ឋកិច្ចដែលរងការវាយប្រហាដោយជំងឺ Covid-19 ។
ថវិកាមួយចំនួនតូចបានប្រគល់ទៅសភាអធិការបតីលោក Rishi Sunak ចំពោះវិធានការណ៍ដូចជា៖ ការផ្ដល់ប្រាក់រង្វាន់ដល់ក្រុមហ៊ុនដែលមិនកាត់បន្ថយបុគ្គលិក និងទទួលយកការវិនិយោគទៅលើការងារដែលជួយដល់បរិស្ថាន (Green job) និងអនុញ្ញាតឱ្យប្រទេសទាំងមូលទទួលបានការបញ្ចុះតម្លៃទៅលើអាហារនៅក្នុងភោជនីយដ្ឋាន។ ចំពោះវិធានការណ៍ផ្សេងទៀតរួមមាន៖ ការកាត់បន្ថយជាបណ្តោះអាសន្នដល់កម្រិតពន្ធទៅលើម្ហូបអាហារ ការស្នាក់នៅ និងកន្លែងកំសាន្ត និងការកាត់បន្ថយកម្រិតពន្ធទៅលើការទិញផ្ទះ ដើម្បីជួយដល់វិស័យសំណង់។

លោក Sunak បានបញ្ជាក់ពីការវិនិយោគទៅលើ (Green job) ចំនួន ៣.៧ ពាន់លានដុល្លារ បន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្តេជ្ញាថានឹងចេញពីវិបត្តិសេដ្ឋកិច្ច។ ការវិនិយោគនេះ រួមបញ្ចូលទាំងជំនួយឥតសំណងចំនួន ២.៥ ពាន់លានដុល្លារ សម្រាប់គ្រួសារនីមួយៗដើម្បីធ្វើផ្ទះ និងធ្វើឱ្យពួកគេទទួលបានជីវភាពកាន់តែល្អប្រសើរជាងមុន និង ១.២ ពាន់លានដុល្លារផ្សេងទៀត សម្រាប់អគារវិស័យសាធារណៈនិងមន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រទេសអង់គ្លេសបានទទួលរងនូវការរីករាលដាលនៃជំងឺ Covid-19 ដែលបានសម្លាប់មនុស្សច្រើនជាងគេបំផុតនៅអឺរ៉ុប។ ការបិទទ្វារទូទាំងប្រទេសបាននាំឱ្យសេដ្ឋកិច្ចធ្លាក់ចុះដ៏អាក្រក់បំផុត ក្នុងចំណោមរដ្ឋឧស្សាហកម្មឈានមុខគេ G7។ ចាប់តាំងពីវិបត្តិបានចាប់ផ្តើម ធនាគារអង់គ្លេសបានបញ្ចូលសាច់ប្រាក់ចំនួន ៣៧៨ ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចដែលរងការវាយប្រហារដោយជំងឺរាតត្បាត ចក្រភពអង់គ្លេសក៏បានទម្លាក់អត្រាការប្រាក់ដ៏សំខាន់របស់ខ្លួន មកនៅត្រឹមកម្រិតទាបបំផុតគឺ ០.១%៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


