កាន់តែប្រសើរឡើងហើយ! ត្រឹមតែមួយថ្ងៃ កម្ពុជានាំចេញផលិតផលកសិកម្មក្រៅពីអង្ករទៅបរទេសបានជិត ៣ ម៉ឺនតោន
សេដ្ឋកិច្ច July 8, 2020 Chan Sreyny

យោងតាមរបាយកាណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបង្ហាញថា ក្នុងរយៈពេលតែមួយថ្ងៃនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្មក្រៅពីអង្ករទៅកាន់ក្រៅប្រទេសបានចំនួនជិត ៣ ម៉ឺនតោន។ កានាំចេញនេះសរបញ្ជាក់ឲ្យឃើញពីភាពរីកច្រើននៃវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងបានខិតខំប្រឹង​ប្រែងជួយដល់កសិករឲ្យទទួលបានប្រាក់ចំណូល តាមរយៈការស្វែងរកទីផ្សារ ការបណ្ដុះបណ្ដាល រួមទាំងផ្ដល់បច្ចេកវិទ្យាជាដើម។

យ៉ាងណាមិញបើតាមប្រភពដដែលផលិតផលកសិកម្មដែលកម្ពុជានាំចេញមានដូចជា៖ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី ម្ទេសស្រស់ ផ្លែចេកស្រស់ គ្រាប់ឈូក ម្សៅកាកាវ គ្រាប់ពោត និងសណ្ដែកបាយ។ ជាមួយគ្នានេះការនាំចេញភាគច្រើនទៅកាន់ប្រទេស វៀតណាម ថៃ ចិន ឥណ្ឌា កូរ៉េ និងតៃវ៉ាន់៕

អត្ថបទ៖ លីនី