ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងពង្រីកកាលវិភាគហោះហើរអន្តរជាតិរបស់ខ្លួនបន្ថែមទៀតនៅក្នុងខែកញ្ញា។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ការពង្រីកនេះនឹងនាំមកនូវសេវាកម្មហោះហើររវាងប្រទេស និងទីក្រុងមួយចំនួនត្រឡប់មកវិញដូចជា៖ សេវាកម្មរវាងទីក្រុង Chicago និង Hong Kong រួមទាំង Los Angeles និង Sydney ហើយនឹងបន្ថែមជើងហោះហើរថ្មីៗជាច្រើនទៀតឥតឈប់ឈររវាងទីក្រុង Chicago និង Tel Aviv។
ជាមួយគ្នានេះដែរក្រុមហ៊ុនក៏បាន United Airlines ក៏បានប្រកាសផងដែរថា ខ្លួននឹងបន្ថែមជើងហោះហើរក្នុងស្រុក និងអន្តរជាតិជិត ២៥,០០០ ជើងនៅក្នងខែសីហា ដែលកើនឡើង ៣ដង នៃចំនួនដែលបាននៅក្នុងខែមិថុនា ខណៈពេលដែលក្រុមហ៊ុនកំពុងត្រៀមខ្លួន ដើម្បីផ្លាស់ប្ដូរផែនការប្រសិនបើការកើនឡើងនៃករណី COVID-19 ប៉ះពាល់ដល់តម្រូវការ៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


