រដ្ឋមន្ត្រីសេដ្ឋកិច្ចអាឡឺម៉ង់ មើលឃើញពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួននៅខែតុលា បន្ទាប់ពីការរីករាលដាលជំងឺ Covid-19
សេដ្ឋកិច្ច July 6, 2020 Chan Sreyny

សេដ្ឋកិច្ចរបស់ប្រទេសអាឡឺម៉ង់ អាចនឹងងើបឡើងវិញនៅខែតុលា ខាងមុខនេះបន្ទាប់ពីមានការឆ្លងរាលដាលនៃជំងឺ Covid-19 នេះបើតាមសម្តីរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក Peter Altmaier ។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅប្រទេសអាឡឺម៉ង់ថា « ខ្ញុំប្រាកដណាស់ថាការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់យើងអាចត្រូវបានបញ្ឈប់បន្ទាប់ពីរដូវក្តៅបានបញ្ចប់ ហើយចាប់ពីខែតុលា ខាងមុខនេះសេដ្ឋកិច្ចអាចចាប់ផ្តើមរីកលូតលាស់ឡើងវិញម្តងទៀតនៅប្រទេសអាឡឺម៉ង់ » ។ លោក Altmaier បានបន្ថែមទៀតថា ខណៈពេលដែលសេដ្ឋកិច្ចនឹងធ្លាក់ចុះ ៦% នៅឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ចជាង ៥% អាចនឹងកើតមាននៅឆ្នាំ ២០២១ ៕

អត្ថបទ៖ នីតា
ប្រភព៖ reuters