ប្រទេសឥណ្ឌូនេស៊ីបានវ៉ាដាច់ប្រទេសថៃ ដើម្បីកាន់កាប់តំណែងកំពូលក្នងការនាំចេញរថយន្តដឹកអ្នកដំណើរ ទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំនេះ។ យោងតាមទិន្នន័យពីគយវៀតណាមបង្ហាញថា ការនាំចេញក្នុងរយៈពេល ៥ខែមកនេះមានចំនួន ១៥,០៧៤ គ្រឿង ខណៈឥណ្ឌូនេស៊ីមានចំណែកចំនួន ៥៣% នៃរថយន្តនាំចូលចំនួន ២៨,៥២៣ គ្រឿង ដែលមានកៅអីចំនួន ៩ ឬ តិចជាងនេះ។
ប្រភពដដែលបានបន្តថា ប្រទេសថៃឈរនៅលំដាប់ទី២ ដោយមាន ៣៧% បាត់បង់ចំណាត់ថ្នាក់កំពូលដែលខ្លួនកំពុងធ្លាប់មានចាប់តាំងពីឆ្នាំ ២០១៦ ។ បន្ថែមពីនេះប្រទេសទាំងពីរនេះមានចំនួន ៩០% នៃការនាំចូលរថយន្តដឹកនាំអ្នកដំណើររបស់វៀតណាមក្នុងនោះរថយន្ត Mitsubishi Xpander ក្នុងចំណោមរថយន្តដែលលក់ដាច់ជាងគេទាំង ១០ កាលពីខែមុន និងម៉ូឌែលផ្សេងទៀតដូចជារថយន្តម៉ាក hatchback គឺ Toyota Wigo និង Honda Brio។

យ៉ាងណាមិញការនាំចូលរថយន្តដឹកជញ្ជូនដឹកអ្នកដំណើរពីខែមករា ដល់ ខែឧសភាបានធ្លាក់ចុះ ៤០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងចំនួន ២៨,៥២៣ គ្រឿង ខណៈតម្រូវការក្នុងស្រុកក៏ធ្លាក់ចុះ ហើយរោងចក្រនៅប្រទេសថៃ និងឥណ្ឌូនេស៊ីត្រូវបានបិទដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។ ជាមួយគ្នានេះក្នុងរយៈពេលដូចគ្នាការនាំចូលគ្រឿងបន្លាស់រថយន្តបានធ្លាក់ចុះ ១៩.៦% ពីមួយឆ្នាំទៅមួយឆ្នាំស្មើនឹង ១.៣ ពាន់លានដុល្លារ៕
អត្ថបទ៖ លីនី
ប្រភព៖ vnexpress


