ផលិតផលក្នុងស្រុករបស់អង់គ្លេស ធ្លាក់ចុះខ្លាំងបំផុតដែលពុំធ្លាប់មានតាំងពីឆ្នាំ ១៩៧៩ ដោយសារជំងឺ COVID-19
សេដ្ឋកិច្ច June 30, 2020 Chan Sreyny

យោងតាមតួលេខដែលបានចុះផ្សាយកាលពីថ្ងៃអង្គារ នេះថាសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបានធ្លាក់ចុះខ្លាំងបំផុតដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៧៩ មកនៅដើមឆ្នាំ ២០២០ នេះដោយសារការបិទប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។

ការិយាល័យស្ថិតិជាតិបាននិយាយថា ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះត្រឹម ២.២% ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២០ ពោលគឺទាបជាងការព្យាករណ៍ជាមធ្យមរបស់អ្នកសេដ្ឋកិច្ចនៅក្នុង Reuters ដែលបានព្យាករណ៍ថាធ្លាក់ចុះត្រឹមតែ ២% ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក Boris Johnson បានដាក់ចេញនូវផែនការរបស់លោកដើម្បីពន្លឿនក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញនៅថ្ងៃអង្គារ នេះដោយលោកសន្យាថានឹងធ្វើការវិនិយោគចំនួន ៥ ពាន់លានផោន (ជាង៦​ ពាន់លានដុល្លា) ទៅលើហេដ្ឋារចនាសម្ព័ន្ធឱ្យបានលឿនបំផុត៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia