ធនាគារពិភពលោក៖ ជំងឺ COVID-19 នឹងធ្វើឱ្យបរិយាកាសសេដ្ឋកិច្ច និងអាជីរកម្មមិនត្រឡប់មកដូចដើមវិញទេ
សេដ្ឋកិច្ច June 29, 2020 Chan Sreyny

យោងតាមរបាយការណ៍របស់ធនាគារកណ្តាល បានលើកឡើងកាលពីថ្មីៗនេះថាការរាតត្បាតនៃជំងឺ COVID-19 ទំនងជាជះឥទ្ធិពលយូរអង្វែងទៅលើវិថីផ្សេងៗនៃជីវិតរបស់មនុស្សដូចជា៖ ទីកន្លែង និងរបៀបដែលប្រជាជនទិញទំនិញដែលអាចនាំឱ្យមានការផ្លាស់ប្តូរជាអចិន្ត្រៃយ៍នៅក្នុងសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។ ការផ្លាស់ប្តូរខ្លះអាចល្អសម្រាប់ប្រទេសមួយចំនួន ប៉ុន្តែការផ្លាស់ប្តូរខ្លះក៏អាចអាក្រក់សម្រាប់ប្រទេសដទៃទៀតផងដែរ។

ធនាគារកូរ៉េ (BOK) បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា « ការរីករាលដាលនៃជំងឺ COVID-19 អាចនឹងមិនបញ្ឈប់ការធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះនៅទូទាំងពិភពលោកនោះទេប៉ុន្តែទំនងជានឹងមានការផ្លាស់ប្តូរឥរិយាបទរបស់ភ្នាក់ងារសេដ្ឋកិច្ច »។ ឧទាហរណ៍៖ គ្រួសារនីមួយៗនឹងជួបហានិភ័យកាន់តែច្រើន នៅពេលដែលពួកគេប្រឈមមុខនឹងការគំរាមកំហែងដល់សុវត្ថិភាព និងជីវភាពរបស់ពួកគេ ខណៈពេលដែលអាជីវកម្មត្រូវបានគេរំពឹងថានឹងផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើស្ថេរភាព និងភាពបត់បែននៅពេលដែលពួកគេប្រឈមនឹងការរំខានដោយផលិតកម្មដែលមិនបានរំពឹងទុក។

ធនាគារកូរ៉េមួយនេះបានបន្ថែមទៀតថា « គ្រួសារនីមួយៗ និងអាជីវកម្មមួយចំនួនធំបានផ្លាស់ប្ដូរទម្លាប់ទៅរកការប្រើប្រាស់តាមប្រព័ន្ធឌីជីថល (អនឡាញ) ដោយសារតម្រូវការមានការកើនឡើងខ្លាំង ខណៈពេលដែលរដ្ឋាភិបាលដាក់ច្បាប់រឹតបណ្តឹង »។ ទោះបីជាមានភាពផ្លាស់ប្ដូរលឿនបែបនេះក្ដី នៅពេលដែលសេដ្ឋកិច្ចបែកចេញពីផលប៉ះពាល់នៃវិបត្ដិដែលបង្កឡើងដោយជំងឺ COVID-19 ក៏គេរំពឹងថាឥរិយាបទរបស់គ្រួសារ អាជីវកម្ម និងរដ្ឋាភិបាលនឹងមិនវិលត្រឡប់ទៅរកកាលមិនទាន់មានជំងឺរាតត្បាតឡើយ។ ចំពោះការផ្លាស់ប្តូរបែបនេះនឹងមានភាពខុសប្លែកគ្នានៅក្នុងប្រទេសផ្សេងៗគ្នា៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand