សេដ្ឋកិច្ចហ្វីលីពីននឹងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ខណៈផលិតផលក្នុងស្រុកសរុបធ្លាក់ចុះពីរត្រីមាសជាប់ៗគ្នា
សេដ្ឋកិច្ច June 29, 2020 Chan Sreyny

បើទោះបីជាប្រទេសជាច្រើនបានបើកសេដ្ឋកិច្ច និងកំពុងស្ដារឡើងវិញក៏ដោយក្ដី តែសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនត្រូវបានព្យាករណ៍ថានឹងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។ លោក Benjamin Diokno អភិបាលខេត្ត Bangko Sentral ng Pilipnas (BSP) បាននិយាយថា ផលិតក្នុងស្រុកសរុបរបស់ហ្វីលីពីនទំនងជានឹងធ្លាក់ចុះ ៥.៧ ទៅ ៦.៧% នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ ដែលខ្ពស់ជាងការធ្លាក់ចុះ ០.២% នៅក្នុងត្រីមាសទី១។

លោកបានបន្តថា ការធ្លាក់ចុះចំនួន ២ត្រីមាសជាប់គ្នាៗនៃផលិតផលក្នុងស្រុកសរុបដោយសារតែផលប៉ះពាល់ពេញទំហឹងពីការបិទទ្វារយ៉ាងតឹងរឹង ដើម្បីការពារការរីករាលដាលនៃវីរុស covid-19 នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនធ្លាក់ចុះ។ បន្ថែមពីនេះ លោកបានសង្កតធ្ងន់ថា ផលប៉ះពាល់អវិជ្ជមាននៃវិបត្តិ covid-19 គឺអាក្រក់ជាងអ្វីដែលបានទាយទុកទៅទៀត។

អ្នកគ្រប់គ្រងសេដ្ឋកិច្ចតាមរយៈគណៈកម្មាធិកាសម្របសម្រួលថវិកាអភិវឌ្ឍន៍ (DBCC) បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនឹងធ្លាក់ចុះ ២ ទៅ ៣.៤% នៅឆ្នាំនេះពីអត្រាកំណើន ៦% កាលពីឆ្នាំមុន។ ខណៈកាលពីមុន S&P Global Ratings បានប្រកាសពីការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប ៣% ជំនួសឱ្យ ០.២ ភាគរយនៅឆ្នាំនេះ បន្ទាប់ពីហ្វីលីពីនបានអនុវត្តការបិទប្រទេសដ៏វែងបំផុតមួយរបស់ពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស។ ទន្ទឹមនឹងនេះដែរមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់អត្រា GDP របស់ហ្វីលីពីនមកនៅត្រឹម ៣.៦% វិញជំនួសឱ្យកំណើន ០.៦% នៅឆ្នាំនេះ ដោយសារមើលឃើញថាសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ៤.៩% ជំនួស ៣% ដោយសារជំងឺរាតត្បាត៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus