ភូមាផ្ដល់ប្រាក់កម្ចី ២២ លានដុល្លាដើម្បីសង្គ្រោះអាជីវកម្មដែលបានលេចលង់ដោយជំងឺ COVID-19
សេដ្ឋកិច្ច June 26, 2020 Chan Sreyny

មន្រ្តីក្រសួងផែនការហិរញ្ញវត្ថុនិងឧស្សាហកម្មប្រទេសភូមា បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធ នេះថារដ្ឋាភិបាលភូមានឹងផ្តល់ប្រាក់កម្ចី ២២ លានដុល្លាដល់អាជីវកម្មដែលងាយរងគ្រោះបំផុតដោយជំងឺ Covid-19 ។

យោងតាមអនុរដ្ឋមន្រ្តីក្រសួងផែនការហិរញ្ញវត្ថុនិងឧស្សាហកម្ម លោក Maung Maung Win មានប្រសាសន៍ថា ផែនការសង្គ្រោះសេដ្ឋកិច្ច Covid-19 របស់ប្រទេសនេះ ប្រាក់កម្ចីនឺងត្រូវបានផ្តល់ឱ្យដោយគិតចាប់ពីថ្ងៃទី ១៨ ខែមិថុនា ដល់អាជីវកម្មចំនួន ៨២២ ដែលងាយរងគ្រោះដូចជា៖ វិស័យកាត់ដេរ សណ្ឋាគារ និងទេសចរណ៍ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SME) ក្នុងអត្រាការប្រាក់ ១% ក្នុងរយៈពេលមួយឆ្នាំ ។

ទន្ទឹមនឹងនេះដែររដ្ឋាភិបាលក៏នឹងផ្តល់ប្រាក់កម្ចី ៣៥.៧ ដុល្លាសម្រាប់ដីមួយអាការ៉េ ជាប្រាក់កម្ចីសង្គ្រោះពិសេសដល់កសិករក្នុងអត្រាការប្រាក់ក្នុងមួយឆ្នាំ ៥% ដោយគិតចាប់ពីដើមខែនេះដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតលើវិស័យកសិកម្ម។

គួររំលឹកផងដែរថា ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថាមានករណីជំងឺ COVID-19 ចំនួន ២៩៣ ករណីដែលមានអ្នកស្លាប់ចំនួន ៦ នាក់គិតត្រឹមថ្ងៃពុធនេះបើយោងតាមក្រសួងសុខាភិបាល និងកីឡារបស់ភូមា៕

អត្ថបទ៖ នីតា
ប្រភព៖ thestar