Disneyland នៅក្រុងតូក្យូនឹងបើកស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញនៅដើមខែកក្កដា បន្ទាប់ពីបិទអស់រយៈពេល ៤ ខែ
សេដ្ឋកិច្ច June 24, 2020 Chan Sreyny

បន្ទាប់ពីបានបិទអស់រយៈពេល ៤ ខែដោយសារតែជំងឺ COVID-19​ មកឧទ្យាន Disneyland និង DisneySea របស់ប្រទេសជប៉ុននឹងបើកដំណើការឡើងវិញនៅថ្ងៃទី ១ ខែកក្កដា។ ក្រុមហ៊ុន Oriental Land បាននិយាយថាឧទ្យានទាំងពីរដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Chiba នឹងចាប់ផ្តើមបើកដំណើរការឡើងវិញសម្រាប់ ចំនួនភ្ញៀវដែលបានទិញសំបុត្រតាមអ៊ីនធឺណេត និងភ្ញៀវដែលបានកក់សំបុត្រទុកប៉ុណ្ណោះ។

ឧទ្យាននឹងអនុវត្តវិធានការណ៍រក្សាគម្លាតពីគ្នាយ៉ាងតឹងរឹង និងការប្រើប្រាស់ម៉ាស់ ឬរបាំងមុខព្រមទាំងត្រួតពិនិត្យសីតុណ្ហភាពរបស់ភ្ញៀវផងដែរ។ ដោយឡែក ឧទ្យាន Disney ដទៃទៀតនៅ California និង Paris បានប្រកាសបើកដំណើរការឡើងវិញហើយ ចំណែកឯ Disneyland នៅទីក្រុងសៀងហៃទើបតែបើកដំណើរការឡើងនៅក្នុងខែឧសភា។

គួររំលឹកផងដែរថាឧទ្យាន Disney របស់ជប៉ុនបានបិទនៅចុងខែកុម្ភៈ នៅពេលដែលជំងឺ COVID-19 រាតត្បាតពាសពេញពិភពលោក៕

អត្ថបទ៖ នីតា
ប្រភព៖ japantimes