គូលែនរបស់វៀតណាមឆក់បានឱកាសនាំចូលទៅផ្សារទំនើបដ៏ល្បីរបស់ជប៉ុន Aeon mall ហើយត្រៀមនឹងពង្រីកខ្លួននៅគ្រប់សាខានៅក្នុងប្រទេសតែម្ដង
សេដ្ឋកិច្ច June 24, 2020 Chan Sreyny

ផ្លែគូលែនវៀតណាមនឹងលេចមុខលេចមាត់នៅក្នុងផ្សារទំនើបលក់រាយដ៏ធំ AEON នៅទូទាំងប្រទេសជប៉ុន ខណៈនាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិករផ្សារទំនើប AEON របស់ជប៉ុនលោក Soichi Okazaki បាននិយាយថាក្រុមហ៊ុនចង់នាំចូលផ្លែគូលែនស្រស់គុណភាពខ្ពស់ “thieu” និងផ្លែឈើផ្សេងៗទៀតពីប្រទេសវៀណាម។ ផ្លែគូលែនគុណភាពខ្ពស់របស់វៀតណាម នឹងត្រូវបានចែកចាយដល់ផ្សារទំនើប AEON នៅទូទាំងប្រទេសជប៉ុនចាប់ផ្ដើមពីថ្ងៃទី ២២ ខែមិថុនា នេះតទៅ ។

ឯកអគ្គរដ្ឋទូតជប៉ុនលោក Vu Hong Nam បានឱ្យដឹងថាផ្លែគូលែនគុណភាពខ្ពស់ “thieu” វៀតណាមដែលកំពុងដាក់លក់នៅក្នុងប្រទេសជប៉ុន បានបង្ហាញថាវិស័យកសិកម្មរបស់វៀតណាមទទួលបានជោគជ័យ ក្នុងការឆ្លើយតបទៅនឹងស្តង់ដារដ៍តឹងរឹងនៅក្នុងទីផ្សារដែលកំពុងមានតម្រូវការដូចជាប្រទេសជប៉ុនជាដើម។ លោកបានបន្ថែមទៀតថា ក្នុងរយៈពេលខាងមុខនេះស្ថានទូតវៀតណាមនឹងធ្វើការជាមួយទីភ្នាក់ងារពាក់ព័ន្ធដើម្បីនាំចូលផ្លែមាន និងផ្លែឈើដទៃទៀតដែលដាំដុះនៅក្នុងប្រទេសវៀតណាមចូលទៅក្នុងទីផ្សារជប៉ុន។

ដោយឡែកកាលពីថ្ងៃទី ២០ ខែមិថុនា ផ្លែគូលែនស្រស់គុណភាពខ្ពស់ “thieu” ដំបូងរបស់វៀតណាមបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពដោយមន្ត្រីគយនៅឯអាកាសយានដ្ឋានអន្តរជាតិ Narita របស់ប្រទេសជប៉ុន។ ការនាំចេញនាពេលខាងមុខគ្រោងនឹង ដឹកជញ្ជូនតាមរយៈនាវានៅតំបន់អាស៊ីខាងកើត។

គួរបញ្ជាក់ផងដែរថា វៀតណាមបានទទួលជោគជ័យក្នុងការនាំចេញផ្លែគូលែនទៅកាន់ប្រទេសជប៉ុន កាលពីចុងឆ្នាំ ២០១៩ មកម្លេះ ដោយមានការចរចាជាង ៥ ឆ្នាំរវាងនាយកដ្ឋានការពារដំណាំវៀតណាម នៅក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ជាមួយនឹងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរបស់ជប៉ុន (MAFF) ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus