WHO នឹងចេញសេចក្តីណែនាំស្តីពីការធ្វើដំណើរតាមផ្លូវអាកាសក្នុងប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីស្ដារវិស័យអាកាសចរឡើងវិញ
សេដ្ឋកិច្ច June 23, 2020 Chan Sreyny

ខណៈដែលវិស័យទេសចរណ៍ គឺជាវិស័យមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែជំងឺ COVID-19 អង្គការសុខភាពពិភពលោកបាននឹងចេញសេចក្ដីណែនាំបន្ថែមទៀតស្ដីពីការធ្វើដំណើរតាមផ្លូវអាកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត សម្រាប់ប្រទេសដែលបានបើកទ្វារឡើងវិញបន្ទាប់ពីបានបិទច្រកព្រំដែនរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។

លោកវេជ្ជបណ្ឌិត Mike Ryan ប្រធានកម្មវិធីសង្រ្គោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណេតថា៖ « វាមិនមែនជារឿងងាយទេបើរងចាំឱ្យការរីករាលដាលធ្លាក់កម្រិតសូន្យ »។ ត្រង់ចំនុចនេះលោកចង់បានន័យថា ប្រសិនបើត្រូវរងចាំរហូតដល់ការរីករាលដាលធ្លាក់ដល់ចំនុចសូន្យវិស័យទេសចរណ៍ នឹងជួបហានិភ័យកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ជាពិសេសការធ្វើដំណើរតាមផ្លូវអាកាស ព្រោះមកទាល់ពេលនេះមិនទាន់មានប្រទេសណាមួយបានធូរស្បើយនៅឡើយទេ។

គួររំលឹកផងដែរថា គិតត្រឹមដើមសប្ដាហ៍នេះករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ៩លាននាក់៕

អត្ថបទ៖ នីតា
ប្រភព៖ reuters