ជប៉ុននឹងខិតខំស្តារឧស្សាហកម្មទេសចរណ៍ឡើងវិញ ដើម្បីទាក់ទាញទេសចរបរទេស ៦០ លាននាក់នៅឆ្នាំ ២០៣០
សេដ្ឋកិច្ច June 22, 2020 Chan Sreyny

យោងតាមលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុនបាននិយាយថា រដ្ឋាភិបាលនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីស្តារឧស្សាហកម្មទេសចរណ៍របស់ប្រទេសដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19។ ជាមួយគ្នានេះលោក Suga Yoshihide បានបង្ហាញគោលដៅទាក់ទាញភ្ញៀវទេសចរបរទេស ៦០ លាននាក់នៅឆ្នាំ ២០៣០។

គោលបំណងនេះត្រូវបាលើកឡើងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលដើម្បីពិភាក្សាពីយុទ្ធសាស្ត្រទេសចរណ៍ ដោយកិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតត្បិតលើសកម្មភាពសេដ្ឋកិច្ច និងសង្គម រួទាំងដកការរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ព្រំដែនខេត្តនានាកាលពីថ្ងៃសុក្រផងដែរ។ លោក Suga បានឲ្យដឹងបន្ថែមថា ជំងឺរាតត្បាតបានបង្ខំឱ្យវិស័យទេសចរណ៍ដែលមានសារៈសំខាន់បំផុតសម្រាប់ប្រទេសជប៉ុនត្រូវបានរឹតត្បិតជាបណ្តោះអាសន្ន ហើយបច្ចុប្បន្នរដ្ឋាភិបាលកំពុងចាត់វិធានការផ្សេងៗដើម្បីធ្វើឱ្យអាជីវកម្មដំណើរការទៅមុខ និងរក្សាការងារនៅក្នុងវិស័យនេះ។

គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុនមានជប៉ុនជិត ៣២ លាននាក់បានធ្វើដំណើរកម្សាន្តនៅប្រទេសជប៉ុន ដោយធ្វើឲ្យប្រទេសមួយនេះបំបែកកំណត់ត្រារយៈពេល ៧ឆ្នាំ ជាប់ៗគ្នា។ ដោយឡែកនៅក្នុងឆ្នាំនេះរដ្ឋាភិបាលជប៉ុនបានកំណត់គោលដៅស្វាគមន៍ភ្ញៀវ ៤០ លាននាក់ ខណៈមន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា គោលដៅហាក់ដូចជាពិបាកដោយសំអាងលើការធ្លាក់ចុះថ្មីៗនេះនៃភ្ញៀវទេសចរបរទេសដោយសារតែជំងឺរាតត្បាត Covid-19៕

អត្ថបទ៖ លីនី
ប្រភព៖ nhk