នៅព្រឹកថ្ងៃទី ២២ មិថុនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងទៅពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅពេលនេះការសាងសង់ព្រលានយន្តហោះថ្មីគឺសម្រេចបានប្រមាណ ៣០% ហើយ។ អាកាសយានដ្ឋានថ្មីនេះជាប្រភេទ 4F ដែលអាចអោយយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។
សម្តេចតេជោ បានបង្ហោះនៅលើហ្វេសបុកផេករបស់សម្តេចថា ៖ សង្ឃឹមថាកម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើងក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះកសាងរួច។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់អោយបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ”។
នេះជាសម្មិទ្ធិផលដ៏ធំ និងមុខមាត់ប្រទេសកម្ពុជា តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំ ក្រោយពេលព្រលានថ្មីនេះសាងសង់រួចហើយ និងមានសក្តានុពលទាំងភ្ញៀវទេសចរណ៍អន្តរជាតិ និងការកើនឡើងនៃតម្លៃដីធ្លីរបស់បងប្អូនប្រជាជននៅម្តុំនោះថែមទៀត ហើយនឹងមានការចូលរួមបង្កើតផ្សេងៗ ធ្វើឲ្យមានឪកាសការងារជាច្រើនផងដែរ៕




