យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ បានរាយការណ៍ថា ភូកេតបានស្នើសុំគម្រោងថ្មីមួយដែលមានឈ្មោះថា « សេវាកម្មវេជ្ជសាស្រ្ត និងសុខភាពសាធារណៈអន្តរជាតិ » ដើម្បីរក្សាលំនឹងហិរញ្ញវត្ថុ និងពិពីធកម្មរយៈពេលវែង ជាពិសេសបន្ថែមតម្លៃលើវិស័យទេសចរណ៍នៅភូកេត ដោយសារកោះមួយនេះទទួលរងគ្រោះផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងដែលបង្កើងដោយវីរុសការរាតត្បាត Covid-19 ។
គម្រោងនេះនឹងប្រើប្រាស់ដីរបស់រដ្ឋនៅជិតប៉ុស្តិ៍ប៉ូលីស Tha Chat Chai នៅស្រុក Mai Khao ដែលមានទំហំប្រមាណ ១៤០ រ៉ៃ (១៦ គីឡូម៉ែត្រពីអាកាសយានដ្ឋានភូកេត)។ ជាមួយគ្នានេះដែរគំនិតសម្រាប់គម្រោងនេះត្រូវបានផ្ដួចផ្ដើមឡើងដោយអភិបាលភូកេតដែលជាប្រធានមន្ទីរពេទ្យ Vachira Phuket រដ្ឋមន្រ្តីសុខាភិបាលសាធារណៈភូកេត និងវិស័យឯកជនផ្សេងៗ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកគម្រោងនេះ នឹងក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិនាពេលបច្ចុប្បន្ន ហើយប្រសិនបើគម្រោងនេះត្រូវបានគាំទ្រដោយរដ្ឋាភិបាលនោះ វានឹងក្លាយជាទិសដៅដែលទាក់ទាញទេសចរណ៍សុខភាពមកពីជុំវិញពិភពលោក៕



អត្ថបទ៖ លីនី
ប្រភព៖ thethaiger


