អត្រាគ្មានការងារធ្វើរបស់ម៉ាឡេស៊ី កើនឡើងខ្ពស់ក្នុងរយៈពេល ៣០ ឆ្នាំដោយសារវីរុសCovid-19
សេដ្ឋកិច្ច June 17, 2020 Chan Sreyny

ម៉ាឡេស៊ី កំពុងជួបវិបិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារតែអត្រាគ្មានការងារធ្វើក្នុងខែមេសា បានកើនឡើងដល់ ៥% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩០ ស្របពេលដែលរដ្ឋាភិបាលចេញច្បាប់រឹតបន្តឹងរបស់ខ្លួន (MCO) ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid-19។

អំឡុងពេលដែល អាជីវកម្មជាច្រើនត្រូវបានបិទទ្វារ បណ្ដាលឱ្យប្រជាជនបាត់បង់ការងារធ្វើ ហើយអ្នកស្វែងរកការងារស្ទើរតែមិនអាចរកការងារធ្វើបាន។ ទន្ទឹមនឹងនេះ ប្រជាជនដែលបានបាត់បង់ការងារធ្វើកើនឡើងដល់ ៧៧៨.៨០០ នាក់ដែលស្មើនឹង ៤៨.៨% បើធៀបទៅនឹងឆ្នាំមុន។ លើសពីនេះទៅទៀតចំនួនប្រជាជនដែលធ្វើការ មានការថយចុះចំនួន ១៥៦.៤០០ នាក់ដែលស្មើនឹង ១% បើធៀបនឹងឆ្នាំមុននៅត្រឹម ១៤.៩៣ លាននាក់។

យោងតាមនាយកដ្ឋានស្ថិតិម៉ាឡេស៊ី បានឱ្យដឹងថាអាជីវកម្មដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេគឺវិស័យផលិតកម្ម និងសេវាកម្មដូចជាកន្លែងស្នាក់នៅ ភោជនីយ៍ដ្ឋាន កន្លែងកំសាន្តមជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងហាងអ៊ុតសក់ជាដើម៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus