ក្រសួងសាធារណការចាប់រថយន្តដឹកលើសទម្ងន់ ២៧៦គ្រឿង និងពិន័យជាង ៤រយលានរៀល ក្នុងខែឧសភា ឆ្នាំ២០២០ ថយចុះ ១២គ្រឿងធៀបនឹងខែមុន
សេដ្ឋកិច្ច June 17, 2020 Chan Sreyny

យោងតាមផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាព្រឹកនេះបានឲ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួន ២៧៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៣៦,៧៥០,០០០រៀល។

បើតាមរបាយការណ៍ ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ១២គ្រឿង បើប្រៀបធៀបទៅនឹងតួលេខកាលពីខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៩៨គ្រឿង។ ហើយក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចជា៖ លើសទម្ងន់កម្រិតកំណត់ពី ៥%-១០% មានចំនួន ៣គ្រឿង លើសពី ១០%-២០% មានចំនួន ១៩៨គ្រឿង និងលើសពី ២០% មានចំនួន ៧៥គ្រឿង។ ជាមួយគ្នានេះដែរក្រសួង បានណែនាំឲ្យម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការដឹកលើសទម្ងន់ គឺជាការបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិផងដែរ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន