តៃវ៉ាន់កំពុងបង្កើនល្បឿនផលិតកង់ និងគ្រឿងបន្លាស់ ឆ្លើយតបនឹងតម្រូវការសកល បន្ទាប់ពីការលក់ពីរបីខែកន្លងមកលក់ដាច់គ្មានសល់សូម្បីមួយគ្រឿង
សេដ្ឋកិច្ច June 15, 2020 Chan Sreyny

តាមផ្លូវដ៏សែនស្ងាត់ជ្រងំ ការតម្រូវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងការបន្តរីករាលដាលនៃវីរុស Covid-19 នៅអឺរ់ុប និងអាមេរិកបានធ្វើឲ្យតម្រូវការគ្រឿងបង្គុំកង់កើនឡើង​ខ្ពស់ ខណៈរោងចក្រនៅតែវ៉ាន់កំពុងប្រជែងគ្នាបង្កើតគ្រឿងថ្មីៗ និងជម្រុញការនាំចេញគ្រឿងទៅកាន់ទីផ្សារបរទេស។ វីរុសដ៏សាហាវនេះបានបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសកល និងរារាំងឧស្សហកម្មជាច្រើន ប៉ុន្តែបែរជាក្លាយទៅជាលាភធំសម្រាប់វិស័យផលិតកង់នៅតៃវ៉ាន់ ដែលជាអ្នកផលិតកង់ឈានមុខគេ ដោយនៅតែបន្តប្រតិបត្តិការរោងចក្រនានារបស់ខ្លួនក្នុងអំឡុងពេលប្រទេសត្រូវបិទទ្វារ។

ជាក់ស្ដែងនៅឯក្រុមហ៊ុន Giant ដែលជាក្រុមហ៊ុនផលិតកង់ធំជាងគេបំផុតនៅលើពិភពលោក ក្នុងរយៈពេលពីរ បីខែ កន្លងមកនេះកំពុងល្វីងមុខយ៉ាងខ្លាំង ដោយសារការនាំចេញកើនឡើងខ្លាំងលើសពីសព្វដងនេះបើយោងតាមលោក Bonnie Tu នាយកប្រតិបត្តិនៃក្រុមហ៊ុន។ ទន្ទឹមនឹងនេះប្រភពដដែលបានបន្តថា ក្រុមហ៊ុនបានប្រមូលផ្ដុំផលិតផលទាំងនៅក្នុងរោងចក្រ និងនៅតាមក្រុមហ៊ុនលក់ ដើម្បីបំពេញតម្រូវការអតិថិជន ប៉ុន្តែការបញ្ជាទិញនៅតែមានក្នុងកម្រិតច្រើនដដែល ជាពិសេសនៅទូទាំងទ្វីបអឺរ៉ុបនិងអាមេរិកខាងជើង ដែលជាគោលដៅរបស់អ្នកចែកចាយកង់ពីប្រទេសតៃវ៉ាន់។

ជាមួយគ្នានេះនៅចក្រភពអង់គ្លេសសមាគមអ្នកជំនួញកង់បានឲ្យដឹងថា កង់ប្រហែល ២០,០០០ គ្រឿងដែលកំពុងផលិតបានលក់ចេញ និងកក់អស់ទៅហើយ ខណៈមនុស្សជាច្រើននៅលើពិភពលោកបង្វែរចំណាប់អារម្មណ៍មកជ្រើសរើសកង់ជាយានជំនិះរបស់ពួកគេ។ យ៉ាងណាមិញសម្រាប់ទ្វីបអឺរ៉ុប Giant នឹងទទួលបានអត្ថប្រយោជន៍យ៉ាងឆាប់រហ័សពីរោងចក្រដ៏ធំមួយ ដែលខ្លួនបានសាងសង់នៅហុងគ្រីដែលជាផ្នែកមួយនៃការផ្លាស់ប្តូរបន្តិចម្តងៗ ខណៈក្រុមហ៊ុនផលិតតៃវ៉ាន់ជាច្រើនកំពុងធ្វើពិពិធកម្មឆ្ងាយពីប្រទេសចិន និងខិតទៅជិតទីផ្សារអ្នកប្រើប្រាស់។

គួរឲ្យដឹងផងដែរថា កោះដែលគ្រប់គ្រងដោយខ្លួនឯងអស់រយៈពេលជាច្រើនឆ្នាំ គឺជាអ្នកផលិតកង់លេខមួយរបស់ពិភពលោករហូតដល់ទសវត្សឆ្នាំ១៩៩០ នៅពេលដែលកំណែទម្រង់សេដ្ឋកិច្ចរបស់ចិនដីគោកបានឃើញក្រុមហ៊ុននានា រួមទាំងក្រុមហ៊ុនផលិតតៃវ៉ាន់ជាច្រើនទាញយកប្រយោជន៍ដ៏ធំពីកម្លាំងពលកម្មថោក។ ទន្ទឹមនឹងនេះកាលពីឆ្នាំមុនតៃវ៉ាន់បាននាំចេញកង់ក្នុងតម្លៃចំនួន ១.៣៦ ពាន់លានដុល្លារប៉ុន្តែធ្លាក់ចុះពី ១.៥ ពាន់លានដុល្លារបើធៀបនឹងឆ្នាំកាលពីឆ្នាំ២០១៨៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី