ក្រសួងថាមពល និងធនធានធម្មជាតិនៃប្រទេសម៉ាឡេស៊ី (KeTSA) បានបើកដំណើរការដេញថ្លៃសម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យធំជាងគេ (LSS) ដើម្បីបង្កើតសន្ទុះសម្រាប់ស្ដារសេដ្ឋកិច្ចជាតិដែលត្រូវបំផ្លាញដោយវីរុស Covid-19។ លោក រដ្ឋមន្រ្តី Datuk Dr Shamsul Anuar Nasarah បាននិយាយថា កូតាថាមពលពន្លឺព្រះអាទិត្យប្រហែល ១០០០ មេហ្គាវ៉ាត់ត្រូវបានផ្តល់ជូនតាមរយៈដំណើរការដេញថ្លៃចាប់តាំងពីថ្ងៃទី ៣១ ខែមីនា សម្រាប់ក្រុមហ៊ុនក្នុងស្រុក ឬ អ្នកដែលមានភាគហ៊ុនក្នុងស្រុកយ៉ាងតិច ៧៥%។
លើសពីនេះលោកបានបន្តថា ការផ្លាស់ប្តូរនេះ គឺមានគោលបំណងដើម្បីស្តារ និងជំរុញសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតរ៉ាំរ៉ៃ COVID-19 រួមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មអគ្គិសនីរបស់ប្រទេសជាពិសេសលើថាមពលកកើតឡើងវិញ។ បន្ថែមពីនេះ ក្រសួងរំពឹងថានឹងទាក់ទាញការវិនិយោគសរុបចំនួន ៤ ពាន់លានរីងហ្គីត (ជិត ១ ពាន់លានដុល្លារអាមេរិក) និងបង្កើតឱកាសការងារចំនួន ១២,០០០ សម្រាប់ប្រជាជនម៉ាឡេស៊ី៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី


