ទីបំផុត! ផ្លែស្វាយកម្ពុជាទទួលបានភ្លើងខៀវពីចិន ហើយអាចនាំចេញទៅប្រទេសនេះចំនួន ៥០ ម៉ឺនតោនជារៀងរាល់ឆ្នាំក្នុងពេលឆាប់ៗខាងមុខនេះ
សេដ្ឋកិច្ច June 5, 2020 Chan Sreyny

យោងតាមផេកផ្លូវការរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា កម្ពុជានឹងអាចនាំចេញផ្លែស្វាយចំនួន ៥០ ម៉ឺនតោនទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ បន្ទាប់ពីភាគីចិន និងកម្ពុជា ចុះពិធីសារនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន ដែលនឹងត្រូវរៀបចំឡើងនាថ្ងៃទី៩​ ខែមិថុនា នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។

ជាមួយគ្នានេះដែរយោងតាមប្រភពដដែលបានឲ្យដឹងបន្ថែមថា ផ្លែស្វាយកម្ពុជាគឺជាកសិផលមួយទៀតបន្ទាប់ពីផ្លែចេកដែលអាចត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដើម្បីជំរុញការអភិវឌ្ឍនវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ។ សូមជម្រាបផងដែរថា ក្រៅពីការនាំចេញផ្លែស្វាយ ក្រសួងកសកិកម្មនៃប្រទេសកម្ពុជា និងប្រទេសចិនកំពុងជំរុញការនាំចេញនូវ ផ្លែមៀន ផ្លែស្រកានាគ និងសំបុកត្រចៀកកាំដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិនផងដែរ៕

អត្ថបទ៖ លីនី