សាំងហ្គាពួរនឹងផ្ដល់ជំនួយដល់មនុស្សវ័យកណ្ដាល ដែលមានកូននិងមានចំណូលទាប ក្នុងម្នាក់​ៗចំនួន ១,០០០ដុល្លារ
សេដ្ឋកិច្ច June 5, 2020 Khmernote

ពលរដ្ឋសាំងហ្គាពួរដែលមានប្រាក់ចំណូលទាប ហើយមានអាយុលើសពី ៤៩ឆ្នាំ និងមានកូនយ៉ាងតិចម្នាក់ នឹងទទួលបានប្រាក់ចំនួន ១,០០០ ដុល្លារ សម្រាប់នៅក្នុងខែមិថុនា ដើម្បីជួយពួកគេក្នុងការចំណាយក្នុងការរស់នៅក្រោមគ្រោងការណ៍ដែលបានប្រកាសដោយរដ្ឋាភិបាល។ ជាមួយនឹងផ្ដល់ជូននៅខែមិថុនា ចំនួនទឹកប្រាក់សរុបដែលបានផ្តល់ឱ្យពលរដ្ឋសាំងហ្គាពួរក្រោមកញ្ចប់ថែទាំនិងឧបត្ថម្ភ និងជំនួយសាមគ្គីភាព នៅឆ្នាំនេះឈានដល់ ៣.៥ ពាន់លានដុល្លារ។

ក្រសួងហិរញ្ញវត្ថុបាននិយាយថា កញ្ចប់ជំនួយទី២ នៅក្រោមកញ្ចប់ការថែទាំនិងឧបត្ថម្ភ នឹងផ្ដល់ជូនពលរដ្ឋសាំងហ្គាពួរតាមរយៈកុងធានាគាររបស់ពួកគេក្នុងម្នាក់ៗ ៣០០ ឬ ៦០០ដុល្លារ ទៅតាមចំណូលរបស់ពួកគេ ចាប់ផ្ដើមពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០តទៅ។ ឪពុកម្តាយដែលមានកូនយ៉ាងហោចណាស់ម្នាក់ ដែលមានអាយុខ្ទង់ ២០ឆ្នាំ ក្នុងឆ្នាំនេះ អាចទទួលបានប្រាក់ ៣០០ ដុល្លារបន្ថែមទៀត ខណៈពលរដ្ឋដែលមានអាយុលើសពី ៥០ឆ្នាំ នឹងទទួលបាន ១០០ដុល្លារ បន្ថែមពីលើប្រាក់ជំនួយ៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times