ធានាគារអាមេរិកកំពុងបរិច្ចាគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារសម្រាប់រយៈពេល ៤ឆ្នាំ ដល់កម្មវិធីសហគមន៍ និងអាជីវកម្មខ្នាតតូច ដើម្បីជួយដោះស្រាយសេដ្ឋកិច្ច និងការរើសអើងពូជសាសន៍ដែលបង្កឲ្យមានការតវ៉ាកាន់តែធ្ងន់ធ្ងរក្នុងពេលដែលប្រទេសកំពុងជួបនឹងវិបត្តិ Covid-19។
នាយកប្រតិបត្តិលោក Brian Moynihan បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារថា “ភាពខុសគ្នាខាងសេដ្ឋកិច្ចនិងសង្គម” កាន់តែអាក្រក់ទៅៗដោយសារជំងឺរាតត្បាត និងការតវ៉ាទូទាំងប្រទេសដែលបានកើតឡើងភ្លាមៗ បន្ទាប់ពី មរណភាពរបស់លោក George Floyd។ អំណោយជាទឹកប្រាក់ រាប់ពាន់លានដុល្លារនេះគឺ ជាការពង្រីកប្រាក់រាប់រយលានដុល្លារអាមេរិកដែលធនាគារអាមេរិកបរិច្ចាគដល់អង្គការមិនរកប្រាក់ចំណេញ និងផ្តល់ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម។

យោងតាមការបញ្ជាល់ពីធនាគារដោយផ្ទាល់ ថវិកាទាំងនេះនឹងពង្រីកសេវាសុខភាពដូចជា គ្លីនិកចាក់វ៉ាក់សាំងនៅក្នុងសហគមន៍ ដែលមានពណ៌ “គាំទ្រ” អាជីវកម្មខ្នាតតូចនិងការជ្រើសរើសបុគ្គលិកធនាគារថ្មីនៅក្នុងសហគមន៍ដែលជួបការលំបាកផ្នែកសេដ្ឋកិច្ច។ ការបរិច្ចាគរបស់ធនាគារអាមេរិកដែលមានចំនួន ២៥០ លានដុល្លារក្នុងមួយឆ្នាំក្នុងរយៈពេលបួនឆ្នាំក្រោយនេះ គឺជាចំណែកតូចមួយនៃទឹកប្រាក់ចំនួន ២៧.៤ ពាន់លានដុល្លារដែលខ្លួនបានធ្វើក្នុងឆ្នាំ២០១៩។ គួរឲ្យដឹងផងដែរថា ធនាគារនេះក៏មានប្រវត្តិមានបញ្ហាជាមួយនឹងជានជាតិស្បែកខ្មៅផងដែរ ដោយត្រូវបានផាកពិន័យជាទឹកប្រាក់ចំនួន ២.២ លានដុល្លារក្នុងឆ្នាំ២០១៣ ពីបទរើសអើងបេក្ខជនការងារស្បែកខ្មៅអស់រយៈពេលជាងពីរទសវត្ស៕

ប្រភព៖ cnn
អត្ថបទ៖ លីនី


