ចំនួនអ្នកឆ្លងមានរាល់ថ្ងៃ តែសិង្ហបុរីចាប់ផ្ដើមបន្ធូរបន្ថយការរិតត្បិត និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញបានជាង ៧៥% ហើយ
សេដ្ឋកិច្ច June 3, 2020 Chan Sreyny

សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតជំងឺឆ្លងវីរុស Covid-19 បន្ទាប់ពីប្រទេសនេះបានបិទអាជីវកម្មដែលមិនចាំបាច់ជិតពីរខែ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ។ យោងតាមរដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារថា ជាង ៧៥% នៃសេដ្ឋកិច្ចរបស់ប្រទេសបានបើកដំណើរការឡើងវិញហើយ។

ទន្ទឹមនឹងនេះដែរ ប្រទេសសិង្ហបុរីក៏បានចាត់វិធានការដំបូងឆ្ពោះទៅរកការដកបម្រាមចូលនៃជនបរទេសដែលត្រូវបានដាក់កាលពីខែមីនា។ ក្នុងការធ្វើដំណើរសំខាន់ៗមកពីទីក្រុងនិងខេត្តចំនួន ៦ របស់ប្រទេសចិនរួមទាំង សៀងហៃ និងក្វាងទុងនឹងត្រូវអនុញ្ញាតនៅចុងខែនេះ ប៉ុន្តែអ្នកធ្វើដំណើរទាំងអស់ត្រូវធ្វើតេស្តដើម្បីបញ្ជាក់ថា អវិជ្ជាមានចំពោះវីរុស Covid-19។

គួរបញ្ជាក់ផងដែរថា ល្បឿននៃការឆ្លងបានថយចុះនៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែករណីថ្មីៗនៅតែត្រូវបានបញ្ជាក់នៅកន្លែងស្នាក់នៅរបស់កម្មករសំណង់បរទេស។ តែទោះជាយ៉ាងនេះក្ដីរដ្ឋាភិបាលគ្រោងនឹងបន្តបន្ធូរបន្ថយការរឹតបន្តឹងជាដំណាក់ៗ ស្របពេលកំពុងតាមដានស្ថានការណ៍ផងដែរ៕

ប្រភព៖
អត្ថបទ៖ លីនី