ក្នុងអំឡុងមានវិបត្តិជំងឺ COVID-19 មានការងាររាប់លានត្រូវបានបាត់បង់ ប៉ុន្តែមានការងារចំនួន ១០ ដែលកើនឡើងប្លែកពីគេ
សេដ្ឋកិច្ច June 8, 2020 Khmernote

កាលពីថ្ងៃសុក្រសប្ដាហ៍មុនសហរដ្ឋអាមេរិកបានរាយការណ៍ពីការកើនឡើងនៃចំនួងការងារ ក៏ដូចជាការថយចុះអត្រារកការងារធ្វើមិនបានរហូតដល់ទៅ ១៣.៣% ដោយមានការងារថ្មីចំនួន ២.៥ លាន បានកើនឡើងយ៉ាងមិនគួរឱ្យជឿ ខណៈពេលដែលប្រទេសនេះទើបតែបើកទ្វារសេដ្ឋកិច្ចឡើងវិញ។ រំលឹកដែរថាសហរដ្ឋអាមេរិកកាលពីខែមុន បានប្រឈមនឹងវិបត្តិបាត់បង់ការងារយ៉ាងអាក្រក់មួយ ដោយមានការងារចំនួន ៨លាន ត្រូវបានបាត់បង់ដោយសារការបិទទ្វារ ហើយអត្រាអ្នករកការងារមិនបានធ្វើបានកើនឡើងរហូតដល់២០%។

ខែដែលអាក្រក់បំផុតសម្រាប់សហរដ្ឋអាមេរិក គឺនៅខែមេសា នៅពេលដែលការងាររហូតដល់ទៅ ២០លាន ត្រូវបានបាត់បង់ដោយសារតែមេរោគ COVID-19 ។ ប៉ុន្តែយ៉ាងណាថ្វីបើខែមេសានិងឧសភា អត្រាបាត់បង់ការងារធ្វើនៅអាមេរិកមានការកើនឡើង ជាពិសេសវិស័យកម្សាន្តដូចជា៖ បារ និងភោជនីយដ្ឋានធំៗ គេសង្កេតឃើញថានៅអាមេរិកមានវិស័យមួយចំនួនហាក់ដូចជាកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ចង់ជ្រាបច្បាស់ថាការងារអ្វីមានការកើនឡើង សូមមើលតារាងរបាយការណ៍នៅខាងក្រោមនេះ៖

អត្ថបទ៖ លីដា
ប្រភព៖ Business Insider