ថៃនឹងទទួលបានរថភ្លើងដែលគ្មានមនុស្សបើក ពីប្រទេសចិននៅខែក្រោយ
សេដ្ឋកិច្ច June 1, 2020 Chan Sreyny

យោងតាមមន្រ្តីប្រតិបត្តិចិនមួយរូបបានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភានេះថា រថភ្លើងដែលបំពាក់ប្រព័ន្ធស្វ័យប្រវត្តិ ពោលគឺមិនចាំបាច់ប្រើមនុស្សបើក ដែលផលិតដោយប្រទេសចិនគ្រោងនឹងដឹកជញ្ចូនទៅដល់ទីក្រុងបាងកក នៅខែក្រោយនេះ។ លោក Manit Techa-apichok នៃក្រុមហ៊ុន Krungthep Thanakom Co បាននិយាយថារថភ្លើង Bombardier Innovia APM-300 ដំបូងបង្អស់ដែលផលិតនៅប្រទេសចិននឹងមកដល់រដ្ឋធានីថៃ នៅខែក្រោយ ហើយបន្ទាប់មករថភ្លើងចំនួនពីរគ្រឿងទៀតនឹងមកដល់នៅប៉ុន្មានខែខាងមុខនេះ។

លោកបានបន្តថា រថភ្លើងដែលគ្មានមនុស្សបើកនឹងរត់នៅលើផ្លូវតាមរថភ្លើងរវាងស្ថានីយ BTS និង ៣ ផ្សេងទៀតនៅខាង Thonburi នៃទីក្រុងចាប់ពីខែតុលាឆ្នាំ ២០២០ នេះ។ លោកក៏បានបន្ថែមថា រថភ្លើងចំនួនបីខ្សែនឹងដំណើរការពីស្ថានីយ៍ Krung Thon ទៅខ្សែ BTS Silom និងពីតំបន់ Charoen Nakhon និង Khlong San រួមទាំងនៅជុំវិញមជ្ឈមណ្ឌលពាណិជ្ជកម្ម Iconsiam ផងដែរ។ យ៉ាងណាមិញយោងតាមភ្នាក់ងារសារព័ត៌មាន Xinhua រថភ្លើងនីមួយៗ មានទូពីរដោយអាចផ្ទុកអ្នកដំណើរបាន ១៤០ នាក់៕

ប្រភព៖ thestar
អត្ថបទ៖ លីនី