អាមេរិកបញ្ជូនថ្នាំប្រឆាំងគ្រុនចាញ់ដែលគ្រូពេទ្យព្រមានថានឹងប៉ះពាល់ដល់សុខភាព ចំនួន ២ លានកញ្ចប់ទៅប្រេស៊ីល ខណៈអ្នកឆ្លងនៅប្រទេសនេះឡើងដល់ជាងកន្លះលាននាក់
សេដ្ឋកិច្ច June 1, 2020 Chan Sreyny

សហរដ្ឋ​អាមេរិកនឹងផ្គត់ផ្គង់ថ្នាំប្រឆាំងគ្រុនចាញ់ hydroxychloroquine ចំនួន ២ លានកញ្ចប់សម្រាប់ការប្រើប្រាស់ប្រឆាំងនឹងវីរុស Covid-19 បើទោះបីជាមានការព្រមានខាងវេជ្ជសាស្ត្រអំពីហានិភ័យដែលទាក់ទងនឹងថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ប្រភេទនេះក៏ដោយ នេះបើយោងតាមរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

សេតវិមានបានចេញប្រកាស​រួមស្ដីការបញ្ចូនថ្នាំនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានប្រេស៊ីសលោក Jair Bolsonaro បានសាកល្បងប្រើប្រាស់រួចមក បន្ទាប់ពីអង្គការសុខភាពពិភពលោកបានផ្អាកប្រើប្រាស់ថ្នាំនេះ ក្នុងការធ្វើតេស្តលើអ្នកជំងឺ COVID-១៩ ដោយសារតែបញ្ហាសុវត្ថិភាព។

ទន្ទឹមនឹងនេះលោក Trump ផ្ទាល់បាននិយាយកាលពីពាក់កណ្តាលខែឧសភាថា លោកកំពុងប្រើប្រាស់ថ្នាំគ្រុនចាញ់ប្រភេទនេះ ជាវិធានការបង្ការ បើទោះបីជារដ្ឋបាលចំណីអាហារ និងឪសថអាមេរិកបានចេញការព្រមានអំពីការប្រើប្រាស់វាសម្រាប់វីរុសកូរ៉ូណាក៏ដោយ។ បន្ថែមពីនេះសហរដ្ឋអាមេរិកនឹងបញ្ជូនបំពង់ខ្យល់ចំនួន ១.០០០ គ្រឿងទៅកាន់ប្រទេសប្រេស៊ីលឆាប់ៗនេះ ដែលជាផ្នែកមួយកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវរួមគ្នរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃអាទិត្យប្រទេសប្រេស៊ីលបានរាយការណ៍ថា ចំនួនសរុបនៃករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួនបានកើនឡើងលើសពី បច្ចុប្បន្នប្រេស៊ីលមានករណីឆ្លង COVID-19 ៥១៤,៩៩២ករណី ក្នុងនោះស្លាប់ ២៩,៣៤១នាក់ និងជាសះស្បើយឡើងវិញ ២០៦,៥៥៥នាក់៕

ប្រភព៖ reuters
អត្ថបទ៖ លីនី