ស្ថាបនិក Twitter នឹងបរិច្ចាគលុយទាំងអស់ធ្វើរឿងសប្បុរសធម៌ពេញមួយជីវិត ដោយភ្ជាប់នូវពាក្យមួយឃ្លាថា « ខ្ញុំធ្លាប់លំបាក ខ្ញុំយល់អារម្មណ៍នេះ ដូច្នេះខ្ញុំមានអារម្មណ៍ឈឺចាប់ នៅពេលឃើញនរណាម្នាក់លំបាក»
សេដ្ឋកិច្ច May 26, 2020 Chan Sreyny

សហស្ថាបនិករបស់ Twitter និង Square លោក Jack Dorsey មានទ្រព្យសម្បត្តិ ៤.៩ ពាន់លានដុល្លារអាមេរិក ដោយយោងតាម ​​Forbes ប៉ុន្តែសេដ្ឋីប្រាក់លានវ័យ ៤៣ឆ្នាំ ដែលបានបោះបង់ចោលការសិក្សាថ្នាក់មហាវិទ្យាល័យ បាននិយាយថា គាត់មានគម្រោងបរិច្ចាគប្រាក់ទាំងអស់ក្នុងរយៈពេលពេញមួយជីវិតរបស់គាត់។

ពាក់ព័ន្ធនឹងហេតុផលដែលធ្វើឲ្យលោកប្ដេជ្ញាចិត្តក្នុងការធ្វើសប្បុរសធម៌នេះ លោក Dorsey បានប្រាប់អតីតប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យថា៖ « ខ្ញុំរស់នៅតាមគោលការណ៍នៃអ្វីគ្រប់យ៉ាងដែលត្រូវបានផ្សារភ្ជាប់គ្នា ដូច្នេះប្រសិនបើនរណាម្នាក់មានការឈឺចាប់ខ្ញុំក៏មានអារម្មណ៍ឈឺចាប់ដូចគ្នា »។

លោកបានបន្តថា៖ « ខ្ញុំធ្លា​ប់ស្ថិតក្នុងស្ថានភាពមួយដែលមិនពិបាកតាំងពីក្មេង រហូតដល់ខ្ញុំមានអាយុ ២៥ឆ្នាំ ខ្ញុំមិនដែលស្គាល់ន័យ ឬ អារម្មណ៍ដែលមានប្រាក់គ្រប់គ្រាន់នោះទេ រហូតដល់ខ្ញុំមានអាយុប្រហែល ៣៥ឆ្នាំ »។ ក្នុងវ័យនោះជាវ័យដែលមហាសេដ្ឋីរូបនេះបង្ហាញខ្លួនលើកដំបូងនៅលើបញ្ជីឈ្មោះមហាសេដ្ឋី Forbes គឺនៅឆ្នាំ ២០១២ ក្នុងនាមជាស្ថាបនិកក្រុមហ៊ុន Twitter។

បន្ទាប់ពីប្រែក្លាយវាសនាខ្លួនឯង មកទល់បច្ចុប្បន្ននេះ លោក Jack Dorsey បានលើកឡើងថា គាត់ពិតជាសាទរ និងដឹងគុណខ្លាំងណាស់ ប៉ុន្តែសម្រាប់លោកផ្នែកមួយនៃការដឹងគុណមិនមែនគ្រាន់តែនិយាយថា អរគុណនោះទេ។ ជាក់ស្ដែងសម្រាប់ Dorsey ការដឹងគុណមានន័យថា ការជួយមនុស្ស ហើយការបរិច្ចាគប្រាក់របស់គាត់សម្រាប់មនុស្សធម៌គឺជារឿង​ដែលគាត់គិតថា សក្ដិសមបំផុត៕

ប្រភព៖ cnbc
អត្ថបទ៖ លីនី