សហរដ្ឋអាមេរិក ក្លាយជាអ្នកផ្គត់ផ្គង់បន្លែ និងផ្លែឈើធំជាងគេរបស់វៀតណាមក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ
សេដ្ឋកិច្ច May 26, 2020 Chan Sreyny

យោងតាមសមាគមបន្លែផ្លែឈើវៀតណាមបានឲ្យដឹងថា សហរដ្ឋអាមេរិកបានក្លាយជាអ្នកផ្គត់ផ្គង់បន្លែ និងផ្លែឈើធំជាងគេរបស់វៀតណាមក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ដោយទទួលបានកំណើន ៤៤% ធៀបនឹងឆ្នាំមុន គិតជាទឹកប្រាក់ក្នុងការនាំចេញកើនឡើដល់ទៅ ១០២.១ លានដុល្លារអាមេរិក។

ទន្ទឹមនឹងនេះដែរ ការនាំចូលរបស់វៀតណាមបានធ្លាក់ចុះ ៤២% ស្មើនឹង ៣៧៦.៩ លានដុល្លារ ប៉ុន្តែការនាំចូលពីប្រទេសមួយចំនួនដូចជា នូវែលសេឡង់ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានការកើនឡើង។ ខណក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សហរដ្ឋអាមេរិកមានចំនួនត្រឹមតែ ១០% នៃការនាំចូលប៉ុណ្ណោះ។

យ៉ាងណាមិញបើតាមលោក Pham Thien Hoang ម្ចាស់ហាង GreenSpace Store ដែលជាអ្នកនាំចូលផ្លែឈើបាននិយាយថាផ្លែឈើមកពីសហរដ្ឋអាមេរិកមានប្រជាប្រិយភាពខ្លាំងណាស់ក្នុងចំណោមអតិថិជនវៀតណាម។ ក្នុងនោះផ្លែមានដូចជា ផ្លែប៉ោម ទំពាំងបាយជូរ និងផ្លែឈើរី គឺជាការនាំចូលបំផុតពីសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមក៏ជាប្រទេសនាំចេញបន្លែ និងផ្លែឈើយ៉ាងច្រើន ប៉ុន្តែក្នុងរយៈពេល ៤ខែដំបូង វៀតណាមរកចំណូលបាន ១.២ ពាន់លានដុល្លារពោល គឺធ្លាក់ចុះ ១២.៥% ធៀបនឹងឆ្នាំទៅ៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី