វិស័យសំខាន់ៗចំនួន ៤ នៅកម្ពុជានឹងទទួលបានការសម្រួលបង់ថ្លៃប្រើប្រាស់អគ្គិសនីពីរដ្ឋាភិបាលក្នុងរយៈពេល ៥ខែ
សេដ្ឋកិច្ច May 22, 2020 Chan Sreyny

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងរ៉ែ និងថាមពលកាលពីពេលថ្មីនេះៗបានឲ្យដឹងថា រដ្ឋាភិបាលបានចេញផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យចំនួន ៤ រួមមាន វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។ ផែនការអនុគ្រោះ និងលើកទឹកចិត្តនឹងត្រូវអនុវត្តក្នងរយៈពេល ៥ខែ ពោលពីខែ មិថុនា ដល់តុលា ឆ្នាំ២០២០ ក្នុងគោលដៅជួយសម្រួលការបង់ថ្លៃប្រើប្រាស់អគ្គិសនីក្នុងវិស័យ ៤ និងជួយសម្រួលទាំងការលំបាកក្នុងការបង់ថ្លៃអគ្គិសនីរបស់ទីតាំងដែលបានព្យួរ ឬ បន្ថយសកម្មភាពផលិតកម្ម ឬ អាជីវកម្ម និងទាំងជួយលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី របស់ទីតាំងដែលមានបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬ អាជីវកម្មក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការចំលងមេរោគកូវីដ-១៩។

យ៉ាងណាមិសូមអានសេចក្ដីប្រកាសលម្អិតរបស់ក្រសួងដែលបានប្រកាសដូចខាងក្រោម៖

ប្រភព៖ ក្រសួងរ៉ែ និងថាមពល