អត្រាអ្នកគ្មានការងារធ្វើនៅទីក្រុងហុងកុង បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ
សេដ្ឋកិច្ច May 19, 2020 Khmernote

អត្រាគ្មានការងារធ្វើនៅទីក្រុងហុងកុងបានកើនឡើងដល់ ៥.២% ពីខែកុម្ភៈដល់ខែមេសា ពោលគឺកើនឡើងពី ៤.២% សម្រាប់រយៈពេល ៣ខែកន្លងទៅ ដែលអត្រានេះឈានដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។ ដែនដីនេះក៏នឹងពង្រីកវិធានការណ៍រក្សារគម្លាតរហូតដល់ថ្ងៃទី០៤ ខែមិថុនា នោះមានន័យថាការប្រារព្ធពិធីប្រចាំឆ្នាំសម្រាប់ឧទ្ទិសដល់អ្នកស្លាប់នៅក្នុងបាតុកម្មលើទីលាន​ Tiananmen ឆ្នាំ១៩៨៩នៅទីក្រុងប៉េកាំង នឹងមិនត្រូវបានធ្វើឡើងជាលើកដំបូងក្នុងរយៈពេល៣១ឆ្នាំ។

អត្រាអ្នករកការងារធ្វើមិនបាន (unimployment) ក៏កើនឡើងផងដែរដោយបន្ថែម ១% ឡើងដល់ ៣.១% នៅក្នុងខែមេសា ដែលជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ។ ចំនួនអ្នកអត់ការងារធ្វើបានកើនឡើងពី ៤០,៣០០ ទៅ ២០២,៥០០នាក់ នៅត្រឹមថ្ងៃទី៣០ ខែមេសា ខណៈពេលដែលចំនួនអ្នករកការងារធ្វើមិនបាន បានកើនឡើងប្រហែល ៣៥,៨០០នាក់ ទៅដល់ ១១៨,៦០០នាក់។ ការងារសរុបបានធ្លាក់ចុះប្រហែល ៦២,៦០០ ទៅ ៣.៦៦ លាន នៅក្នុងខែមេសា ខណៈកម្លាំងពលកម្មបានធ្លាក់ចុះប្រមាណ ២២,៤០០ ទៅ ៣.៨៦ លាននាក់ក្នុងរយៈពេលដូចគ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times