គិតត្រឹមខែមេសា ឆ្នាំ២០២០ នេះ គម្រោងសាងសង់ផ្លូវល្បឿនលឿន (Expressway ) ភ្នំពេញ-ព្រះសីហនុ សម្រេចបាន ២០.៦៥% និងដោះស្រាយផលប៉ះពាល់បាន ៨៨.៨៤% ហើយ
សេដ្ឋកិច្ច May 19, 2020 Chan Sreyny

គម្រោងសាងសង់ផ្លូវល្បឿនលឿន (Expressway )ភ្នំពេញ-ក្រុងព្រះសីហនុគិតត្រឹមខែមេសា ឆ្នាំ២០២០ នេះ សម្រេចបាន ២០.៦៥% និងដោះស្រាយបានផលប៉ះពាល់បាន ៨៨.៨៤% ហើយ នេះបើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃនេះ។ គួររំលឹកផងដែរថាផ្លូវល្បឿនលឿននេះមានប្រវែង ប្រមាណ ១៩០,០៣៥ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២ ពាន់លានដុល្លារអាមេរិក ដោយប្រើរយៈពេលចំនួន ៤៨ខែ ក្នុងការសាងសង់។

បន្ថែមពីនេះបន្ទាប់ពីបើកការដ្ឋានសាងសង់នាថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និង និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD គម្រោងផ្លូវនេះគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន