អ្នកមានចំណូលទាបនៅអាមេរិកជិត ៤០% បានបាត់បង់ការងារធ្វើក្នុងអំឡុងមានវិបត្តិជំងឺ COVID-19
សេដ្ឋកិច្ច
May 15, 2020
Khmernote
ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីជំងឺរាតត្បាតជាសកល COVID-19 គឺធ្ងន់ធ្ងរជាពិសេសទៅលើគ្រួសារដែលមានប្រាក់ចំណូលទាបនៅសហរដ្ឋអាមេរិក។ ការស្ទង់មតិរបស់សហព័ន្ធបម្រុងបានបង្ហាញថា ៣៩% នៃគ្រួសារដែលមានប្រាក់ចំណូលក្រោម ៤០,០០០ ដុល្លារ បានរាយការណ៍ពីការបាត់បង់ការងាររបស់ខ្លួនកាលពីខែមីនា។ គួរឱ្យដឹងដែរថា ប្រាក់ចំណូលជាមធ្យមរបស់គ្រួសារអាមេរិក គឺប្រហែល ៦០,០០០ ដុល្លារ។
ការស្ទង់មតិរបស់សហព័ន្ធក៏បានរកឃើញថា បុគ្គលិកដែលមានការអប់រំខ្ពស់ទំនងជាមិនចាំបាច់ធ្វើការនៅការិយាល័យនោះទេ ពោលគឺ ៦៣% នៃអ្នកដែលមានបរិញ្ញាបត្របានធ្វើការទាំងស្រុងពីផ្ទះរបស់ពួកគេ។ សមាមាត្របានធ្លាក់ចុះដល់ ២០% សម្រាប់កម្មករដែលមានសញ្ញាបត្រមធ្យមសិក្សា ឬទាបជាងនេះ។ សរុបមកមាន ១៩% នៃចំនួនប្រជាជនពេញវ័យ បានបាត់បង់ការងារ ឬជួបប្រទះនូវការកាត់បន្ថយម៉ោងការងារនៅក្នុងខែមីនា៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


