ប្រទេសសិង្ហបុរីបំលែងដំបូលនៅលើអាគារចំណតយានយន្តកម្ពស់ ៩ជាន់ ទៅជាកសិដ្ឋានដើម្បីដាំបន្លែ និងដំណាំផ្សេងៗជាច្រើនមុខទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក។ កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅនេះ ទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី (SFA) និងក្រុមប្រឹក្សាលំនៅដ្ឋាន (HDB) បានឲ្យដឹងថា គម្រោងនេះគឺជាយុទ្ធសាស្ត្រមួយនៃយុទ្ធសាស្ត្រដែល SFA បានអនុម័តដើម្បីសម្រេចឲ្យបាននូវគោលដៅទាំង ៣០ របស់ខ្លនដែលមានគោលបំណងផលិតឱ្យបាន ៣០% នៃតម្រូវការអាហារូបត្ថម្ភ នៅក្នុងស្រុករបស់ប្រទេសត្រឹមឆ្នាំ២០៣០។
យ៉ាងណាមិញគម្រោងនេះនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០២០ ហើយកសិដ្ឋានទាំងនេះនឹងត្រូវដាក់ដេញថ្លៃក្នុងរយៈពេល ៣ ឆ្នាំទៀត។ ទន្ទឹមនឹងនេះដែរយោងតាម ទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី (SFA) បានឲ្យដឹងថាខ្លួននឹងបន្តធ្វើការជាមួយ HDB ដើម្បីពង្រីកគម្រោងនេះ។ ខណៈបច្ចុប្បន្នប្រទេសសិង្ហបុរីនាំចូលជាង ៩០% នៃការផ្គត់ផ្គង់ស្បៀងអាហាររបស់ខ្លួន៕


ប្រភព៖ vietnamplus
អត្ថបទ៖ លីនី


