អារម្មណ៍របស់កម្មករជប៉ុនចំពោះអាជីវកម្ម បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០២
សេដ្ឋកិច្ច May 13, 2020 Khmernote

ការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុនបង្ហាញថា អារម្មណ៍ចំពោះអាជីវកម្មក្នុងចំណោមកម្មករបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២ខែ ជាប់ៗគ្នា​ ចំពេលដែលប្រទេសនេះមានការឆ្លងរាតត្បាតពីវីរុស​ COVID-19។ ការិយាល័យគណៈរដ្ឋមន្រ្តីនៅថ្ងៃពុធនេះ បានចេញផ្សាយនូវលទ្ធផលនៃការស្ទង់មតិអ្នកតាមដានសេដ្ឋកិច្ចប្រចាំខែ ដោយក្នុងនោះពួកគេបានសាកសួរកម្មករជាង ២,០០០នាក់ រួមទាំងបុគ្គលិកហាង និងអ្នករត់តាក់ស៊ី អំពីអារម្មណ៍របស់ពួកគេចំពោះសេដ្ឋកិច្ច។ ការស្ទង់មតិបានបង្ហាញថាជាង ៥០% ក្នុងចំណោមពួកគេមានសុទិដ្ឋិនិយម ប៉ុន្តែអ្នកផ្សេងទៀតបង្ហាញពីទុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចដែលវាជាការធ្លាក់ចុះទាបបំផុតចាប់តាំងពីឆ្នាំ២០០២។

សន្ទស្សន៍ខែមេសាអំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នបានធ្លាក់ចុះដល់ ៧.៩ ទាបជាង ៦.៣ពិន្ទុ ពីខែមុនមួយទៀត។ សន្ទស្សន៍នេះក៏បានកត់ត្រាតួលេខទាបបំផុត២ខែជាប់ៗគ្នា ពោលគឺទៀបបំផុតចាប់តាំងពីខែមករាឆ្នាំ២០០២ នៅពេលទិន្នន័យប្រៀបធៀបត្រូវបានបង្កើតឡើង។ មនោសញ្ចេតនាអាជីវកម្មកាន់តែអាក្រក់ទៅៗ ជាពិសេសនៅក្នុងសេវាបរិភោគនិងភេសជ្ជៈ ដែលហាងជាច្រើនត្រូវបានបង្ខំបិទទ្វារជាបណ្តោះអាសន្ន។ សេវាកម្មផ្សេងទៀតរួមមានទាំងសណ្ឋាគារផងដែរ ដែលបានទទួលរងនូវការលុបចោលការកក់ ដោយសារតែការរាំងស្ទះលើការធ្វើដំណើរ។

បុគ្គលិកភោជនីយដ្ឋានម្នាក់នៅតំបន់ Chugoku ខាងលិចប្រទេសជប៉ុនបាននិយាយថា នៅទីនោះគឺស្ទើរតែគ្មានអតិថិជនដើរកាត់។ បុគ្គលិកហាងលក់សម្លៀកបំពាក់ម្នាក់នៅតំបន់ជុំវិញទីក្រុងតូក្យូបាននិយាយថា ហាងពួកគេត្រូវពិចារណាថាតើវាគួរតែបញ្ឈប់អាជីវកម្មឬក្ស័យធន។ អ្នកធ្វើការនៅក្នុងនាយកដ្ឋានហាងមួយនៅតំបន់ Tohoku ក៏បាននិយាយថា ខ្លួនបានបាត់បង់មុខជំនួញភាគច្រើនចាប់តាំងពីមានការបិទទ្វារជាបណ្តោះអាសន្នមក។ សន្ទស្សន៍វាស់ស្ទង់ចក្ខុវិស័យសេដ្ឋកិច្ចក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម ១៦.៦ ពោលគឺធ្លាក់ចុះ ២.២ពិន្ទុពីខែមុន៕

អត្ថបទ៖ លីដា
ប្រភព៖ Mainichi