ក្រុមគ្រួសារជនរងគ្រោះ Covid-19 ដែលបានស្លាប់ នឹងទទួលបានប្រាក់សំណងថ្លៃព្យាបាលត្រលប់មកវិញពីរដ្ឋាភិបាលអាមេរិក
សេដ្ឋកិច្ច May 12, 2020 Chan Sreyny

ខណៈដែលចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងឥតឈប់ពីមួយថ្ងៃទៅមួយថ្ងៃ កាលពីពេលថ្មីៗនេះទីភ្នាក់ងារ The IRS បានប្រកាសថា ក្រុមគ្រួសារអ្នកដែលស្លាប់ដោយវីរុស Covid-19 នឹងទទួលបានប្រាក់ដែលបានចំណាយលើការព្យាបាលត្រលប់មកវិញ។ ខណៈយោងតាមទិន្នន័យចុងក្រោយពីសាកលវិទ្យាល័យ Johns Hopkins យ៉ាងហោចណាស់ការស្លាប់ដោយសារវីរុសនេះនៅក្នុងសហរដ្ឋអាមេរិកមានចំនួន ៧៥,៨៥២ នាក់។

ទន្ទឹមនឹងនេះដែររដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិងកំពុងបញ្ជូនការត្រួតពិនិត្យលើសកម្មភាពរាប់លាន ស្របពេលដែលនាយកដ្ឋានរតនាគារបាននិយាយថា ខ្លួនបានបញ្ជូនប្រាក់សំណងជិត ១៣០ លានក្នុងរយៈពេលមិនដល់ ៥សប្ដាហ៍ ហើយរតនាគាររំពឹងថានឹងផ្ញើប្រាក់សំណងសរុបចំនួនជាង ១៥០ លានថែមទៀត។ ខណៈពេលដែលមនុស្សជាច្រើនទទួលបានប្រាក់សំណងភ្លាមៗ ហើយមនុស្សមួយចំនួនទៀតកំពុងរង់ចាំទទួលប្រាក់សំណងជាមូលប្បទានប័ត្រ។

គួរឲ្យដឹងផងដែរថា ក្រុមគ្រួសារអ្នកដែលស្លាប់ដោយសារវីរុសកូរ៉ូណានឹងទទួលបានប្រាក់សំណងក្នុងករណីដែលពួកគេ​បានបង់ប្រាក់សម្រាប់ការព្យាបាលរួចរាល់។ ក្នុងនោះមនុស្សម្នាក់នឹងទទួលបានការទូទាត់ប្រាក់ត្រលប់មកវិញចំនួន ១២០០ ដុល្លារ ឬ ២៤០០ ដុល្លារសម្រាប់គូស្វាមីភរិយា និងចំនួន ៥០០ដុល្លារ សម្រាប់កុមារក្រោមអាយុ ១៧ ឆ្នាំ ដោយច្បាប់នេះត្រូវបានអនុញ្ញាតដោយសភាដើម្បីជួយដល់គ្រួសារទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃ Covid-19 ។

បន្ថែមពីនេះទៅទៀតការទូទាត់ទាំងនោះផ្តោតលើកម្មករដែលមានប្រាក់ចំណូលទាបទៅមធ្យម ដោយផ្អែកលើកំរិតប្រាក់ចំណូលជាក់លាក់។ យ៉ាងណាមិញមានចំណុចមួយចំនួនដែលខាងរដ្ឋាភិបាលមិនអាចកំណត់បានច្បាស់ក្នុងការដោះស្រាយ គឺពេលវេលាជាក់លាក់ក្នុងការទទួលបានប្រាក់សំណង និងចំនួនអ្នកស្លាប់ក្នុងមួយគ្រួសារដែលអាចទទួលបានសំណង ឧទាហរណ៍ក្នុងមួយគ្រួសារមានអ្នកស្លាប់ចាប់ពី ២នាក់ឡើងទៅ។ យ៉ាងណាមិញសម្រាប់អ្នកដែលមានសភាពធ្ងន់ធ្ងរ ត្រូវបានណែនាំឲ្យពន្យារពេលក្នុងការបង់ប្រាក់ព្យាបាលផងដែរ៕

ប្រភព៖ cnbc
អត្ថបទ៖ លីនី