នៅក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២០ នេះ ការនាំចេញរបស់វៀតណាមបានកើនឡើង ៤.៧% ពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងដល់ជិត ៨៣ពាន់លានដុល្លារ បើទោះបីជាវីរុសរាតត្បាត Covid-19 រំខានដល់ការបញ្ជាទិញពីអតិថិជនខ្លឹមៗនៅអ៉ឺរ៉ុប អាមេរិក និងជប៉ុនក៏ដោយ។ ការកើនឡើង និងជំនះនៅក្នុងវិបត្តិដែលបណ្ដាប្រទេសជាច្រើនជួបប្រទះនេះ គឺបណ្ដាលមកពីការគិតរហ័ស និងការសម្របខ្លួនទៅនឹងតម្រូវការទីផ្សារ ដែលធ្វើឲ្យអាជីវកម្មជាច្រើននៅតែទទួលបានការបញ្ជាទិញជាប្រចាំ។
ក្រៅពីវិស័យសំខាន់ៗ សហគ្រាសដែលមានឯកទេសក្នុងការផលិតសម្រាប់វេចខ្ចប់ និងសហគ្រាសនាំចេញផ្លែឈើបានទទួលការបញ្ជាទិញថេរដដែលពីដៃគូក្នុងប្រទេសជប៉ុន អ៉ឺរ៉ុប អាមេរិក និងអូស្រ្តាលីក្នុងពេលមានវិបត្តិនេះ។ យោងតាមលោក Tran Thanh Hai អគ្គនាយករងនៃនាយកដ្ឋាននាំចេញនាំចូលក្រោមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចេញរបស់វៀតណាមក្នុងរយៈពេលនេះ ដោយទទួលបានចំណូល ២០.៣ ពាន់លានដុល្លារកើនឡើង ១៣.៤%។

បន្ទាប់មក គឺប្រទេសចិន ទទួលបានចំណូល (១៣.១ ពាន់លានដុល្លារ) កើនឡើង ២៦.៧% និងជប៉ុន ៦.៧ ពាន់លានដុល្លារកើនឡើង ១០.១%។ បើតាមទីភ្នាក់ងារព័ត៌មានវៀតណាម ការនាំចេញរបស់ប្រទេសនេះទៅកាន់ទីផ្សារអាមេរិក ក៏បានកើនឡើងផងដែររួមមាន ឈីលី (៩៣%) កូឡុំប៊ី (៩៣%) ប៉េរូ (៨២%) ប៉ាណាម៉ា (៧៣%) ម៉ិកស៊ិក (៦១%) និងអាហ្សង់ទីន (៥៥%)។ ទោះជាយ៉ាងនេះក្ដីអគ្គនាយករងនៃនាយកដ្ឋាននាំចេញនាំចូលបានកត់សម្គាល់ថា ទស្សនវិស័យនៃការនាំចេញនឹងពឹងផ្អែកយ៉ាងខ្លាំងទៅលើការវិវត្តនៃជំងឺនៅក្នុងទីផ្សារនាំចេញសំខាន់ៗរបស់ខ្លួនដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន។

លោកបានព្យាករណ៍ថាការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសចិន និងសាធារណរដ្ឋកូរ៉េ នឹងស្ទុះងើបឡើងវិញលឿនជាងទីផ្សារដទៃទៀត ព្រោះប្រព័ន្ធការពារអាកាសចរណ៍ពីវីរុស Covid-19 ស្ថិតក្រោមការគ្រប់គ្រងនៅក្នុងប្រទេសទាំងពីរ។ លោកបានបន្ថែមថា ការសម្រេចចិត្តនាពេលថ្មីៗនេះ របស់លោកនាយករដ្ឋមន្រ្តីក្នុងការអនុញ្ញាតឱ្យបន្តនាំចេញអង្ករ ក៏បានរួមចំណែកដល់ការជំរុញកំណើនការនាំចេញរបស់ជាតិផងដែរ៕
ប្រភព៖ vietnaminsider
អត្ថបទ៖ លីនី


